Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងបរិស្ថាន៖ គិតមកដល់ល្ងាចថ្ងៃទី៤ ខែកុម្ភៈ គុណភាពខ្យល់នៅកម្ពុជា ល្អណាស់

04-02-2025 20:26

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.០៦ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អណាស់»។

ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តកែប ខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងខេត្តត្បូងឃ្មុំ, ពណ៌បៃតងៈ គុណភាពខ្យល់ល្អមានខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តសៀមរាប និងខេត្តប៉ៃលិន , ពណ៌លឿងៈ ខេត្តពោធិ៍សាត់ និងខេត្តកោះកុង៕