(ភ្នំពេញ)៖ ផ្ទះអាជីវកម្ម (ហ្សប ហៅស៍) របស់ បុរី ខេខេ ដឹរេស៊ីដេន ៥៩៨ ត្រូវបានសាងសង់ និងរចនាឡើង​សមប្រកបសម្រាប់អាជីវកម្មតូចធំគ្រប់ប្រភេទ មិនតែប៉ុណ្ណោះ ម្ចាស់គេហដ្ឋាននឹងទទួលបានផលចំណេញបី ក្នុងពេលតែមួយ ពោលគឺអាចប្រកបអាជីវកម្មតូចធំគ្រប់ប្រភេទ​ អាចដាក់ជួលដើម្បីបង្កើនប្រាក់ចំណូលប្រចាំខែ និងរស់នៅបាន។

អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់​បុរី​ ខេខេ ដឹរេស៊ីដេន ៥៩៨ (KK The Residence 598) បានឱ្យដឹងថា ការ​សាងសង់ និងរចនាបែបនេះឡើង ​គឺជាការគិតគូរដល់អតិថិជនជាពិសេស ដើម្បីឱ្យពួកគាត់ ទិញផ្ទះហើយអាចបង្កើតចំណូលផង និងរស់នៅផង។

លោកបានពន្យល់ថា រចនាបទនេះ គឺជារចនាបទចាស់ដែលស្ថាបត្យករខ្មែរជំនាន់មុន បានសាងសង់ផ្ទះ​ជាច្រើនទាំងនៅផ្សារធំថ្មី និងផ្សារអូឬស្សី ហើយស្ថាបត្យករខ្មែរជំនាន់ថ្មី បានសិក្សា និងកែច្នៃបន្ថែម ដើម្បីបង្កើតជាផ្ទះអាជីវកម្មបែបទំនើប ហើយផ្តល់ប្រយោជន៍ដល់អ្នករស់នៅ ដោយជាន់ខាងក្រោមពួកគាត់អាចប្រកបអាជីវកម្មគ្រប់ប្រភេទ ​ជាន់ឡៅតឿ អាចជួលធ្វើជាការិយាល័យធ្វើការឬហាងកាហ្វេ និងជាន់ខាងលើអាចស្នាក់នៅបាន ដោយផ្ទះនេះ មានជណ្តើរចំនួន២ផ្សេងគ្នា។

អ្នកឧកញ៉ា គឹម សុខអេង បន្ថែមថា តំបន់ផ្លូវ៥៩៨ គឺជាតំបន់ដែលមានសក្តានុពល និងអាចដាក់ជួលបានតម្លៃល្អ មិនចាញ់តំបន់សក្តានុពលផ្សេងទៀតនោះទេ​។ ​នេះគឺជា​ហេតុផលដ៏សំខាន់ដែលលោកអ្នកគួរជ្រើសរើស ផ្ទះអាជីវកម្ម នៅគម្រោង ខេខេ ដឹ រេស៊ីដេន ៥៩៨ ព្រោះទី១.មាន​ទីតាំងល្អចម្ងាយត្រឹមតែ៥០ម៉ែត្រ ពីបណ្ដោយផ្លូវឯកឧត្ដមជាសុផារ៉ា (ផ្លូវ៥៩៨) ,២. ជិតផ្សារអ៊ីអន២ ងាយស្រួលទិញទំនិញ ៣. ទីតាំងល្អ ត្រឹមតែ៣នាទីពីក្រសួ​ងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ ៤.លក្ខខណ្ឌនៃការបង់ប្រាក់មានច្រើនជម្រើសសម្រាប់អតិថិជន និងទី៥.មានផ្សារទំនើបនៅក្នុងគម្រោង។ល។

​អ្នកឧកញ៉ា គឹម សុខអេង បានឱ្យដឹងទៀតថា ក្រៅពីផ្ទះអាជីវកម្មបែបទំនើបនេះ បុរី ខេខេ ដឹរេស៊ីដេន ៥៩៨ ក៏មានប្រភេទផ្ទះផ្សេងៗទៀត ដូចជា វីឡាកូនកាត់ វីឡាស្ដម្ភ វិឡាភ្លោះ វិឡាទោល ដែលមានភាពស្រស់ស្អាតទាក់ទាញគ្រប់សម័យកាល មានភាពស៊ីវិល័យ និងទាន់សម័យប្រកបដោយភាពជឿជាក់ក្នុងការរស់នៅប្រកបដោយគុណភាព​។

គម្រោង ខេខេ ដឹ រេស៊ីដិន ៥៩៨ ផ្តល់នូវជម្រើសផ្ទះជាច្រើនប្រភេទ ដែលស្ថិតនៅតំបន់សក្តានុពល​ និងសាងសង់ស្របតាមស្តង់ដាបទដ្ឋានច្បាស់លាស់ ទាំងសំណង់លំនៅដ្ឋាន និងផ្លូវថ្នល់ក្នុងគម្រោង​ធានាបាននូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការរស់នៅ​។
គម្រោងបុរី ខេខេ ដឹរេស៊ីដិន ៥៩៨ មានចំនួន៦២ផ្ទះ ដោយបញ្ចប់ការសាងសង់ និងប្រគល់ផ្ទះនៅពាក់កណ្តាលឆ្នាំ២០២៥នេះ ខណៈការលក់សម្រេចបានប្រមាណ៥០%ហើយ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
ទូរសព្ទលេខ ៖ 086 550 482 / 078 227 ​933,
Telegram ៖ https://t.me/SayMen86 / https://t.me/MEN078227933,
website ៖ https://theresidenceskk598.wixsite.com/kk-the-residences-59
និងអញ្ជើញមកទស្សនាជម្រើសផ្ទះដ៏សម្បូរបែប នៅក្នុងគម្រោង ខេខេ ដឹ រេស៊ីដេន ៥៩៨ ៖ https://maps.app.goo.gl/98ayfzyxLEbQs28u8