(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានរៀបចំផែនការដាក់ទិសដៅដើម្បីស្រាវជ្រាវបង្រ្កាបបទល្មើសលួច ឆក់ គាស់ផ្ទះ ប្លន់ និងក្មេងទំនើង។

កិច្ចប្រជុំនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ ក្រោមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ដោយមានការចូលរួមលោកស្នងការរងទទួលការងារកា.រិស្រាល និងបច្ចេកទេស នាយការិយាល័យ អនុ.ការិយាល័យជំនាញទាំង៣ ធ្ងន់ ស្រាល បច្ចេកទេស និងលោកអធិការរង ប្រធានផ្នែកទទួលការងារព្រហ្មទណ្ឌខណ្ឌទាំង១៤៕