(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី ២១ ខែតុលា ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់៦ករណី ឃាត់ខ្លួនមុខសញ្ញាជួញដូរ៤នាក់ មុខសញ្ញាប្រើប្រាស់៥នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៥.៤ក្រាម និង១០កញ្ចប់តូច និង ថ្នាំមេតំហ្វេតាមីន (wy) ១គ្រាប់។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលខេត្តកំពត់ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តមណ្ឌលគីរី បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្ត កំពង់ស្ពឺ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តសៀមរាប បង្ក្រាប៣ករណី ឃាត់ខ្លួន៥នាក់៕