Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញលទ្ធផលជំនួបរវាងទេសរដ្ឋមន្ត្រី កែវ រ៉េមី និងទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំកម្ពុជា

04-02-2025 16:41

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យលោក ផាក ឆុលជុន ទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅសាលប្រជុំ គ.ស.ម.ក.។

ជាកិច្ចចាប់ផ្តើម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានអបអរសារទរដល់ លោក ផាក ឆុលជុន ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ផ្តល់ការទុកចិត្ត និងបានតែងតាំងជាទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោក ផាក ឆុលជុន បានថ្លែងអំណរគុណ ទេសរដ្ឋមន្ត្រី កែវ រ៉េមី និងបានកោតសរសើរចំពោះការរក្សាទំនាក់ទំនងយ៉ាងល្អ ជាមួយស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។

ទន្ទឹមនេះ លោក ផាក ឆុលជុន បានបញ្ជាក់ថាស្ថានទូតសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ គ.ស.ម.ក.៕