(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២១ករណី ឃាត់ខ្លួនជនសង្ស័យ៥១នាក់។
* ករណីដឹកជញ្ជូន រក្សាទុក១៧ករណី ឃាត់ខ្លួន៣១នាក់
* ករណីជួញដូរ៣ករណី ឃាត់ខ្លួន១០នាក់
* ករណីប្រេីប្រាស់១ករណី ឃាត់ខ្លួន១០នាក់។
លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៩៣០ករណី ឃាត់ខ្លួន២៤៤៣នាក់ (ស្រី២១៦នាក់)៕