(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការបើកវគ្គសិក្សាអំពីរបៀបសរសេរព័ត៌មាន៧វគ្គកន្លងទៅ នៅពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) ចាប់ផ្តើមបើកវគ្គពិសេសមួយថ្មីទៀតនោះគឺ «ការសរសេរអត្ថបទអត្ថាធិប្បាយស៊ីជម្រៅ»។
សម្រាប់អ្នកដែលចង់ពង្រឹងសមត្ថភាពទាក់ទងនឹងការសរសេរអត្ថបទ និងការយល់ដឹងស៊ីជម្រៅអំពីព័ត៌មាន អាចចុះឈ្មោះចូលរៀនបានឥឡូវនេះ តាមលេខទំនាក់ទំនង CoolApp និងតេឡេក្រាមដូចបានបញ្ជាក់ខាងខាងក្រោម។
វគ្គសិក្សានេះ នឹងបង្រៀនផ្ទាល់ដោយ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC និងជាអ្នកជំនាញសារព័ត៌មានជិត៤០ឆ្នាំ ដោយចាប់ផ្តើមទទួលពាក្យចុះឈ្មោះចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ហើយការចូលរៀននឹងធ្វើឡើងរៀងរាល់ព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍ពីម៉ោង១០៖០០ ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់ រយៈពេល៣ខែ។
លោក ម៉ារ យ៉ារិទ្ធិ បានឱ្យដឹងថា នៅក្នុងវគ្គសិក្សានេះ សិក្ខាកាមនឹងយល់ដឹងកាន់តែច្បាស់អំពីអ្វីជាព័ត៌មានក្តៅ និងអ្វីជាអត្ថបទអត្ថាធិប្បាយ ព្រមទាំងយល់ដឹងអំពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មានផងដែរ។
លោកបានបញ្ជាក់ដូច្នេះថា៖ «អត្ថបទក្តៅ គឺជាអត្ថបទដែលមិនបញ្ចេញទស្សនៈ, ជាអត្ថបទដែលសរសេរនូវហេតុការណ៍ ដែលកើតឡើងពាក់ព័ន្ធការប្រើប្រាស់ 5W’s និង How, ជាអត្ថបទប្រើប្រាស់ប្រើ Direct Lead, ជាអត្ថបទត្រូវមានការដកស្រង់សម្តីរបស់ប្រភព បូកជាមួយនឹងសាវតារឿង (Background) និងបូកជាមួយហេតុការណ៍ដែលពាក់ព័ន្ធនានា ប៉ុន្តែអ្នកសារព័ត៌មានយើងខ្លះ បែរជាសរសេរអត្ថបទក្តៅជាមួយនឹងការបញ្ចេញទស្សនៈខ្លួនឯងទៅវិញ ដែលពេលខ្លះ ការបញ្ចេញទស្សនៈនោះ ថែមទាំងបានប៉ះពាល់នឹងក្រមសីលធម៌វិជ្ជាជីវៈទៀត»។
ព្រឹទ្ធាចារ្យដែលមានបទពិសោធប្រមាណ៤០ឆ្នាំ លើវិស័យព័ត៌មានរូបនេះ បានបន្ដថា៖ «អ្នកសារព័ត៌មានមួយចំនួន តែងនិយាយថា ពួកគេបានគោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មានហើយ ប៉ុន្តែខ្លឹមសារដែលបាននិយាយក្នុងអត្ថបទរបស់ពួកគេនោះមួយចំនួន ខ្ញុំអាចវាយតម្លៃថា គឺមិនបានស្របតាមវិជ្ជាជីវៈឡើយ។ ហេតុដូច្នេះហើយ បានជាខ្ញុំគិតថាការ បង្រៀននូវភាពខុសគ្នារវាងអត្ថបទក្តៅ (អត្ថបទមិនបញ្ចេញទស្សនៈ) និងអត្ថបទអត្ថាធិប្បាយដែលជាអត្ថបទបញ្ចេញទស្សនៈ នឹងជួយពួកគេ ញែកដាច់ឱ្យច្បាស់ពីភាពខុសគ្នារវាង អត្ថបទទាំង២ប្រភេទនេះ ដើម្បីជំរុញការយល់ដឹងកាន់តែច្បាស់អំពីវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានថែមទៀត»។
លោក ម៉ារ យ៉ារិទ្ធិ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា៖ UPI, AP និង VOA ជាដើម។ លោក ម៉ារ យ៉ារិទ្ធិ គឺជាអតីតនិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក។
ក្រោយការបញ្ចប់វគ្គសិក្សានេះ សិក្ខាកាមនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។
មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ មានសិក្ខាកាមរាប់រយនាក់មកហើយ ដែលបានចូលរួមក្នុងវគ្គសិក្សារបស់ FTC រយៈពេលជាង៣ឆ្នាំមកនេះ៕
សម្រាប់ព័ត៌មានបន្ថែម ឬមានបំណងចុះឈ្មោះចូលរៀន សូមអញ្ជើញមកកាន់ស្នាក់ការ FTC នៅផ្ទះលេខ 9D, ផ្លូវលេខ ៥៩៨, សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ឬទំនាក់ទំនង៖
សម្រាប់ព័ត៌មានបន្ថែម និងចុះឈ្មោះចូលរៀន សូមទំនាក់ទំនង៖
* លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង Fresh News និងជាអនុប្រធានប្រចាំការ FTC
Tel / CoolApp: 089 960 090
Telegram: https://t.me/pichbunsay
* កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈ FTC
Tel/ CoolApp: 092 322 334
Telegram: https://t.me/Raksmey_FN
* កញ្ញា រិន ម៉ានីកា បុគ្គលិកផ្នែករដ្ឋបាល និង ចុះឈ្មោះ FTC
Tel/ CoolApp: 012 876 948
Telegram: https://t.me/rinmanikafn