(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ នៅស្ថានទូតព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា, លោក មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទក្រសួង និងក្នុងនាមជាតំណាងលោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញ ដាក់កូរ៉ោនផ្កា និងបានចូលរួមចុះសៀវភៅមរណៈទុក្ខ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងជាទីសោកស្តាយបំផុត ជាមួយមន្ត្រីស្ថានទូតថៃ ក៏ដូចជាព្រះរាជវង្សានុវង្សថៃ ព្រមទាំងប្រជាពលរដ្ឋថៃទាំងអស់ ចំពោះការបាត់បង់ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ ដែលព្រះអង្គបានសោយទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ កន្លងទៅក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា៕