(កំពង់ធំ)៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងថា ស្ពានអូរមៀន ស្ថិតនៅចំនុចភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ គឺជាហេដ្ឋារចនាសម្ព័នដ៏មានសារៈសំខាន់ សម្រាប់តភ្ជាប់ពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់។
នៅពេលថ្មីៗកន្លងទៅនេះ ក្រុមការងារបច្ចេកទេស បានចុះទៅពិនិត្យចំនុចស្ពានខាងលើឃើញថា មានស្ថានភាពទ្រុតទ្រោម និងមានផ្នែកខ្លះត្រូវបានបាក់ស្រុត ដោយមិនអាចទ្រាំទ្រនឹងទម្ងន់យានយន្តដឹកទំនិញគ្រប់ប្រភេទឆ្លងកាត់បានទេ។
ដើម្បីរក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដែលធ្វើដំណើរពីស្រុកប្រាសាទសំបូរ ទៅស្រុកសណ្តាន់ដោយឆ្លងកាត់ស្ពានអូរមៀន រដ្ឋបាលខេត្ត សូមធ្វើការបិទចរាចរចំពោះយានយន្តដឹកទំនិញ គ្រប់ប្រភេទ ដោយអនុញ្ញាតឲ្យតែយានយន្តធន់តូចលក្ខណៈគ្រួសារ និងទោចក្រយានយន្តឆ្លងកាត់តែប៉ុណ្ណោះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី៕