(តាកែវ)៖ ២នាក់ប្តីប្រពន្ធនៅក្នុងហេតុការណ៍បុករះពីសំណាក់ ជនប្រមឹកម្នាក់នៅក្រុងដូនកែវ របួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ពុំមានលទ្ធភាពព្យាបាល ត្រូវបានមន្ទីរពេទ្យខេត្ត លើកលែងការបង់ថ្លៃទាំងស្រុង។
នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សូមជម្រាបថា ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ ដែលរងរបួសធ្ងន់ធ្ងរប្រឈមជាមួយនឹងពិការភាពអស់មួយជីវិតដោយសារដាច់សរសៃជង្គង់ ដោយត្រូវរថយន្ដទំនើបមួយគ្រឿង ដែលអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥កន្លងទៅ ស្នើសុំថ្នាក់ដឹកនាំជួយអន្ដរាគមន៍ដើម្បីពន្លឿននីតិវិធីក្នុងការដោះស្រាយផ្ដល់សំណង ព្រោះខ្លួនមិនមានលទ្ធភាពក្នុងការបង់ថ្លៃការព្យាបាល។
ក្នុងករណីខាងលើនេះលោក វ៉ី សំណាង អភិបាលខេត្តតាកែវក៏ចេញមុខជំរុញសមត្ថកិច្ច ពន្លឿនករណីនេះ ។ដោយឡែកករណីព្យាបាលវិញ ត្រូវបានមន្ទីរពេទ្យលើកលែងការបង់ថ្លៃទាំងស្រុងផងដែរ៕