Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ស៊ឺន សំ៖ លោក ដូណាល់ ត្រាំ ធ្វើនយោបាយប្រជាភិថុត ដើម្បីប្រយោជន៍ជាតិ តែលោក សម រង្ស៊ី ធ្វើនយោបាយប្រជាភិថុតប្រឆាំងប្រយោជន៍ជាតិ

03-02-2025 20:20

(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា លោក ដូណាល់ ត្រាំ ធ្វើនយោបាយប្រជាភិថុត ដើម្បីប្រយោជន៍ជាតិ តែលោក សម រង្ស៊ី ធ្វើនយោបាយប្រជាភិថុតប្រឆាំងប្រយោជន៍ជាតិទៅវិញ ដែលករណីនេះមិនអាចប្រៀបធៀបគ្នាបានឡើយ។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «ពិភពលោកប្រែប្រួលអ្វីខ្លះក្រោយ លោក ដូណាល់ ត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិក រយៈពេល២សប្តាហ៍មកនេះ»?

បើតាមការបញ្ជាក់ពីលោកបណ្ឌិត បានលើកឡើងថាអ្នកធ្វើនយោបាយក្រៅប្រទេសកម្ពុជា មិនអាចប្រៀបជាមួយលោក ត្រាំ បានទេ ព្រោះលោក ត្រាំ ធ្វើគ្រប់យ៉ាងដើម្បីតែប្រយោជន៍អាមេរិកជារួម ដោយមិនខ្វល់ពីប្រទេសដទៃឡើយ តែអ្នកនយោបាយនៅក្រៅស្រុកកម្ពុជា ធ្វើនយោបាយដើម្បីតែប្រយោជន៍ខ្លួនឯង បោកប្រាស់ប្រជាជន ហើយលក់ប្រយោជន៍ជាតិ និងប្រជាជន ដើម្បីតែប្រឆាំងជាមួយរដ្ឋាភិបាល។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖