(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញឱ្យដឹងថា ការផ្លាស់ប្ដូរមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តអាមេរិក ដែលប្រធានាធិបតីមិនទៅទស្សនកិច្ចនៅចក្រភពអង់គ្លេសរបស់លោក ដូណាល់ ត្រាំ ក៏ព្រោះតែលោក ត្រាំ ជ្រើសរើសផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្រ្តនយោបាយ។

ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «ពិភពលោកប្រែប្រួលអ្វីខ្លះក្រោយ លោក ដូណាល់ ត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិក រយៈពេល២សប្តាហ៍មកនេះ»?

លោក ដូណាល់ ត្រាំ បានប្រកាសទៅបំពេញទស្សនកិច្ចដំបូងគេ នៅប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃទី០៤ ខែកុម្ភៈសប្ដាហ៍នេះ ដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សម្ពន្ធមិត្ត និងពិភពលោក ព្រោះថាជាទម្លាប់ប្រធានាធិបតីអាមេរិក តែងតែទៅទស្សនកិច្ចនៅអង់គ្លេស ព្រោះជាសម្ព័ន្ធមិត្តយោធាជាយូរមកហើយ។

បើតាមអ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា ការជ្រើសរើសទៅប្រទេសអារ៉ាប៊ីសាអូឌីត ព្រោះលោក ត្រាំ ផ្ដោតសំខាន់ផ្នែកសេដ្ឋកិច្ច និងកត្តាភូមិសាស្រ្តព្រោះ អារ៉ាប៊ីសាអូឌីត មានសត្រូវរួមជាមួយអាមេរិក គឺអ៊ីរ៉ង់។

ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖