Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ស៊ឺន សំ៖ ការដកខ្លួនរបស់អាមេរិកពីជំនួយផ្សេងៗរបស់ពិភពលោកគឺ ដើម្បីសន្សំលុយទុកក្នុងអាមេរិក និងដើម្បីបង្អួតថារដ្ឋាបាលរបស់លោកអាចសន្សំលុយបានច្រើន

03-02-2025 19:00

(ភ្នំពេញ)៖ លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការដកខ្លួនពីកិច្ចព្រមព្រៀងបរិស្ថាន អង្គការសុភាពពិភពលោក និងការបង្កកជំនួយរបស់ USAID ដែលសុទ្ធសឹងតែជាជំនួយធំៗបំផុតជុំវិញពិភពលោក ក៏ព្រោះតែរដ្ឋបាលរបស់លោក ត្រាំ ចង់សន្សំលុយឱ្យបានកាន់តែច្រើនក្នុងសហរដ្ឋអាមេរិក។

ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «ពិភពលោកប្រែប្រួលអ្វីខ្លះក្រោយ លោក ដូណាល់ ត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិក រយៈពេល២សប្តាហ៍មកនេះ»?

បើតាមអ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា នៅក្រោយពេលដែលអាមេរិក ដកខ្លួនពីភាពជាម្ចាស់ជំនួយបែបនេះ ថវិការជាច្រើននឹងនៅសល់ដើម្បីបង្កើនសេដ្ឋកិច្ច និងបន្ថយអត្រាអតិផរណានៅក្នុងអាមេរិក។ ជាងនេះទៅទៀត គឺនៅរយៈពេល៣ខែក្រោយមក លោក ដូណាល់ ត្រាំ អាចប្រកាសឱ្យពលរដ្ឋអាមេរិកឃើញថា រដ្ឋបាលរបស់លោក បានសន្សំថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ស្របតាមគោលនយោបាយដែលលោកដាក់ចេញ និងបំណងរបស់ពលរដ្ឋអាមេរិក។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖