(ភ្នំពេញ)៖ ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ (ទ.ជ.ប.) គឺជាអង្គភាពរដ្ឋបាល និងបច្ចេកទេស ផ្តល់ការគាំទ្រដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការបញ្ជាក់លើការស្នើសុំទូទាត់ចំណាយសេវាសុខាភិបាល នៃមូលនិធិសមធម៌សុខាភិបាល និងសេវាវេជ្ជសាស្ត្រនៃរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព និងរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ដែលមានរចនាសម្ព័ន្ធស្ថិតក្រោមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការបំពេញ តួនាទី និងភារកិច្ចរបស់ខ្លួន ទ.ជ.ប. មានតម្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៤ រូប (១រូប/ខេត្ត) មកបម្រើការងារពេញម៉ោងក្នុង តួនាទី ដែលមានជំនាញ និងលក្ខណៈសម្បត្តិ ដូចខាងក្រោម៖
១. មន្រ្តីតាមដានត្រួតពិនិត្យមូលនិធិសមធម៌សុខាភិបាល ចំនួន ៤រូប (ខេត្តស្វាយរៀង, ឧត្តរមានជ័យ, កំពង់ចាម និងកោះកុង)
* កាតព្វកិច្ច និងការទទួលខុសត្រូវ
- ពិនិត្យផ្ទៀងផ្ទាត់ឯកសារមូលនិធិសមធម៌សុខាភិបាល នៅតាមមូលដ្ឋានសុខាភិបាល
- សម្ភាសន៍ងតាមខ្នងផ្ទះអ្នកជំងឺដែលបានមកប្រើប្រាស់សេវារបស់មូលដ្ឋានសុខាភិបាល
- បញ្ចូលលទ្ធផលតាមដានត្រួតពិនិត្យប្រចាំខែ ទៅក្នុងប្រព័ន្ធអេឡិចត្រូនិចកត់ត្រា និងគ្រប់គ្រងទិន្នន័យអ្នកជំងឺ (PMRS)
- ធ្វើរបាយការណ៍តាមដានត្រួតពិនិត្យមូលនិធិសមធម៌ប្រចាំខែ ផ្ញើជូនមន្រ្តីបច្ចេកទេសហិរញ្ញប្បទានមូលនិធិសមធម៌សុខាភិបាលដើម្បីពិនិត្យ និងកែសម្រួល
- ផ្ដល់ជំនួយបច្ចេកទេសជូនមូលដ្ឋានសុខាភិបាល លើការអនុវត្តមូលនិធិសមធម៌សុខាភិបាល
- ពិនិត្យ វិភាគទិន្នន័យប្រើប្រាស់សេវានិងការទូទាត់របស់មូលដ្ឋានសុខាភិបាល ក្នុងតំបន់ទទួលខុសត្រូវ
* គុណវុឌ្ឍិ និងជំនាញបច្ចេកទេស
- ត្រូវមានសញ្ញាបត្រចាប់ពីកម្រិតបរិញ្ញាបត្រឡើងទៅ (បរិញ្ញាបត្រគិលានុបដ្ឋាក បរិញ្ញាបត្រឆ្មប ឬ សញ្ញាបត្រវេជ្ជបណ្ឌិត)
- បទពិសោធន៍ការងារចាប់ពី ១ ឆ្នាំឡើងទៅ
* ការដាក់ពាក្យស្នើសុំជ្រើសរើស
ការជ្រើសរើសនេះត្រូវបានបើកចំហដល់សាធារណៈជនទាំងអស់ ដែលមានគុណវុឌ្ឍិស្របតាមមុខតំណែង និងលក្ខខណ្ឌតម្រូវខាងលើ។ បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យស្នើសុំដោយភ្ជាប់មកជាមួយនូវ Cover Letter និង CV តាមរយៈសារអេឡិចត្រូនិច (Email: [email protected]) យ៉ាងយូរបំផុតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៥និង៣០នាទីល្ងាច។
សម្រាប់បេក្ខជន/បេក្ខនារី ដែលមានបំណងដាក់ពាក្យជាមន្ត្រីតាមដានត្រួតពិនិត្យមូលនិធិសមធម៌នៅតាមបណ្តាខេត្តទាំង៤ សូមធ្វើការបញ្ជាក់ឈ្មោះខេត្ត ដែលចង់ដាក់ពាក្យទៅបម្រើការងារឱ្យបានច្បាស់លាស់។ បេក្ខជន ជាស្ត្រី ឬជាជនមានពិការភាព ត្រូវបានផ្តល់អាទិភាព។
បេក្ខជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងត្រូវបានធ្វើការទាក់ទង ដើម្បីសម្ភាស និងវាយតម្លៃ៕