Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូទៅកាន់ប្រទេសថៃ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ

21-10-2016 19:11

(ភ្នំពេញ)៖ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកគណៈប្រតិភូទៅកាន់ប្រទេសថៃ ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ ភូមិបុល អាឌុលយ៉ាដេត ដែលបានសោយទិវង្គត។

គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ, ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន, ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន, ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន, ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស ព្រមទាំងសមាជិករាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

សូមបញ្ជាក់ថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃ ស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល១ឆ្នាំ៕