(ភ្នំពេញ)៖ លោក Daniel R. Russel ឧបការីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការនៅតំបន់អាស៊ីខាងកើត និងអាស៊ីប៉ាស៊ីហ្វិច គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីជួបពីភាក្សាការងារជាមួយមន្រ្តីរាជរដ្ឋាភិបាល បក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន។ នេះបើតាមការប្រកាសរបស់ ការិយាល័យកិច្ចការអាស៊ីខាងកើតនិងប៉ាស៊ីហ្វិកនៃក្រសួងការបរទេសអាមេរិក នៅលើបណ្តាញ Twitter ។
ក្នុងដំណើរមុនដឹងមកដល់ប្រទេសកម្ពុជា លោក Russel នឹងធ្វើដំណើរទៅកាន់ទីក្រុងម៉ានីលប្រទេសហ្វីលីពីននៅ ថ្ងៃទី២២-២៥ ខែតុលា ឆ្នាំ២០១៦ ដើម្បីជួបជាមួយដើម្បីជួបជាមួយ មន្ត្រីរដ្ឋាភិបាល និងមានអាហារថ្ងៃត្រង់ជាមួយមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ផ្តួចផ្តើមរបស់អ្នកចូលរួម (YSEALI) ហើយលោកក៏បន្តទៅទីក្រុងបាងកកប្រទេសថៃ នៅថ្ងៃទី២៥-២៦ ខែតុលា ដើម្បីគោរពវិញ្ញាណក្ខន្ធព្រះចៅ Bhumibol Adulyadej របស់ថៃ និងជួបជាមួយមន្ត្រីថៃដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីនិងបញ្ហាតំបន់។
សូមជម្រាបថា លោកឧបការី Russel នឹងធ្វើដំណើរទៅប្រទេសហ្វីលីពីន, ប្រទេសថៃ និងកម្ពុជា ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២១-២៨ ខែតុលា ឆ្នាំ២០១៦នេះ៕