Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការប្រកួតបាល់ទាត់ កម្ពុជា ប៉ះទីម័រឡេស្តេ នៅស្តាតអូឡាំពិក ចាប់ផ្តើមហើយ!

21-10-2016 18:21

(ភ្នំពេញ)៖ ប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិគោព្រៃកម្ពុជា ទល់នឹងក្រុមភ្ញៀវទីម័រឡេស្តេ (Timor Leste)  នៅស្តាតអូឡាំពិកបានចាប់ផ្តើមហើយ ក្នុងវគ្គជម្រុះចុងក្រោយនៃពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ស្របពេលក្រុមឡាវ ប៉ះប្រ៊ុយណេ នៅស្តាត RSN របស់ក្លឹបភ្នំពេញក្រោន។

ប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកនេះដែរ មានអ្នកចូលរួមទស្សនាពេញស្តាតតែម្តង ប្រមាណជាង ៥ម៉ឺននាក់ក្រោម តម្លៃសំបុត្រ ១ម៉ឺនរៀល និង៥ពាន់រៀល ខណៈដែលកម្ពុជា ត្រូវការឈ្នះដាច់ខាត ដើម្បីទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ៥ម៉ឺនដុល្លារពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕