Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ដឹកនាំគណៈប្រតិភូ ទៅគោរពវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត

21-10-2016 18:18

(ភ្នំពេញ)៖​ លោក អង្គ វង្គ វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូក្រសួង ចូលដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត (Bhumibol Adulyadej) ព្រះមហាក្សត្រនៃថៃ នៅស្ថានទូតថៃ ប្រចាំកម្ពុជា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា ព្រះមហាក្សត្រប្រទេសថៃ ភូមិបុល អាឌុលយ៉ាដេត បានសោយទិវង្គត កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្នុងជន្មាយុ៨៩ព្រះវស្សា។ នាយរដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសឲ្យប្រជាពលរដ្ឋថៃ ស្លៀកពាក់ខ្មៅកាន់ទុក្ខរយៈពេល១ឆ្នាំ៕