Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យបង្អែកស្រុកពារាំង​ ខេត្ដព្រៃវែង ស្ថិតក្នុងចំណោម Top៥ ដែលជាមន្ទីរពេទ្យស្អាតជាងគេ ទូទាំងប្រទេស (Video inside)

03-02-2025 14:57

(ព្រៃវែង)៖ មន្ទីរពេទ្យបង្អែកស្រុកពារាំង ស្ថិតនៅភូមិស្នាយពល ឃុំរការ ស្រុកពារាំង គឺជាមន្ទីរពេទ្យមួយ ដែលកំពុងតែមានការចាប់អារម្មណ៍ ហើយក៏ត្រូវបានគណៈកម្មការ វាយតម្លៃ ថាជាមន្ទីរពេទ្យដែលមានសោភ័ណ្ឌភាព អនាម័យ របៀបរៀបរយ សេវាល្អ ស្អាត ជាងគេទូទាំងប្រទេស ដែលបានជាប់ចំណាត់ថ្នាក់ខ្ពស់នៅក្នុង (Top Five) ។

បើតាមលោកវេជ្ជបណ្ឌិត អ៊ុំ សារិទ្ធិ ប្រធានមន្ទីរពេទ្យបង្អែកស្រុកពារាំង បានឲ្យដឹងថា កាលពីឆ្នាំ ២០១៩ មន្ទីរពេទ្យបង្អែកស្រុកពារាំង ទទួលបានចំណាត់ថ្នាក់៣ ទូទាំងប្រទេស ដែលជាមន្ទីរពេទ្យល្អស្អាត មានរបៀបរៀបរយអនាម័យល្អជាងគេ ម្ដងរួចនោះមកហើយ។

នៅក្នុងឆ្នាំនេះផងដែរ មន្ទីរពេទ្យបង្អែករបស់លោក ក៏បានឈានទៅដល់ការវាយតម្លៃថា ជាមន្ទីរពេទ្យបង្អែកដែលមានអនាម័យ សោភ័ណភាព របៀបប្រៀបរយ សេវាល្អ ស្អាតដែលបានឈានទៅដល់ចំណាប់ថ្នាក់ខ្ពស់គឺ (Top Five) ទូទាំងប្រទេស។

លោកបានបន្តថា នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកពារាំងនេះ មានបុគ្គលិកចំនួន៥៧នាក់ ស្រី២៩នាក់ បុគ្គិលិកជួល៨នាក់ ស្រី២នាក់ កម្មករចំនួន១៣នាក់ ស្រី៩នាក់។

លោកវេជ្ជបណ្ឌិត ក៏បានបន្ថែមទៀតថា ដំណើរការដែលឈានទៅដល់មន្ទីរពេទ្យបង្អែក បានទៅក្នុងចំណាប់ថ្នាក់ខ្ពស់ ក្នុងចំណោមមន្ទីរពេទ្យដែលមានសោភណ្ឌភាព របៀបរៀបរយ អនាម័យ សេវាល្អ ស្អាតនេះ គឺកើតចេញពីកត្តាសាមគ្គីភាពរវាងបុគ្គលិកពេទ្យទាំងអស់បានសហគ្នាបានយ៉ាងល្អ។

ជាពិសេសទៀតនោះ ដោយបានការជ្រុំជ្រែងពីប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង លោកបណ្ឌិត សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏ដូចជាលោក ចេម ប្រា អភិបាលស្រុកពារាំង បានខិតខំយកចិត្តទុកដាក់ជំរុញ ណែនាំធ្វើយ៉ាងណា ដើម្បីឲ្យមន្ទីរពេទ្យបង្អែកស្រុកពារាំងនេះ ឈានទៅដល់ មន្ទីរពេទ្យដែលមានរបៀបរៀបរយអនាម័យ សេវាល្អ ជាប់ដំណត់ថ្នាក់មន្ទីរពេទ្យបង្អែក ដែលស្អាតជាងគេទូទាំងប្រទេស៕