(ស្វាយរៀង)៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានដឹកនាំកម្លាំងចំនួន១៥០នាក់ រួមនិងម៉ាស៊ីនបូមទឹក ចំនួន៣០គ្រឿង ទុយោបូ ទឹក ចប បង្គី និងសម្ភារចាំបាច់មួយចំនួន ចុះជួយអន្តរាគមន៍ផ្ទាល់ ជាមួយអាជ្ញាធរស្រុកចន្ទ្រា ខេត្ដស្វាយរៀង។
ការចុះនេះ ដោយគោរពបទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំ ឆ្លើយតបការសង្គ្រោះ គ្រោះហមន្តរាយក្រសួងការពារជាតិ និងបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ-ហិរញ្ញវត្ថុក្រសួងការពារជាតិ។
ការចុះអន្តរាគមន៍ ខាងលើនេះ ធ្វើឡើងនៅចំនួន៣ឃុំ ក្នុងភូមិទួលស្តី ឃុំទួលស្តី, ភូមិចេក ឃុំសំរោង, ភូមិទួលអំពិល ឃុំច្រេស ស្រុកចន្ទ្រា ខេត្ដស្វាយរៀង ដើម្បីជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះទឹកស្រោចស្រប តាមតំបន់មួយចំនួន ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀង៕