(ភ្នំពេញ)៖ ក្រុមហ៊ុនហ្សិត ឌី ជី (ខេមបូឌា) ឯ.ក ទទួលបានសិទ្ធិចែកចាយផ្តាច់មុខរថយន្ត និងគ្រឿងបន្លាស់រថយន្តម៉ាក AITO នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សិទ្ធិចែកចាយ ត្រូវបានសម្រេចដោយក្រសួងពាណិជ្ជកម្មរបស់កម្ពុជា នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។
ក្នុងលិខិតជម្រាបទៅថ្នាក់ដឹកនាំក្រុមហ៊ុន ហ្សិត ឌី ជី, ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា សិទ្ធិចែកចាយនេះ មានសុពលភាពរយៈពេលពីរឆ្នាំ ដោយគិតចាប់ពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥តទៅ។
ក្នុងលិខិតបានបញ្ជាក់ទៀតថា រយៈពេល៩០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែមករា នេះតទៅ ក្រុមហ៊ុនមានសិទ្ធិប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការរារាំងទំនិញដែលនាំចូលស្របគ្នា។
សូមបញ្ជាក់ថា រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជាផលិតផលបច្ចេកវិទ្យាទំនើប និងប្រណីតបំផុត ដែលបានជាប់ចំណាត់ថ្នាក់លេខមួយ ទាំងចំនួននៃការលក់ និងគុណភាពនៅក្នុងប្រទេសចិន។ AITO គឺជាក្រុមហ៊ុនរថយន្តដើរដោយថាមពលអគ្គិសនី ដ៏ល្បីដែលបានដំណើរការនៅក្នុងប្រទេសចិនអស់រយៈពេលជាច្រើនឆ្នាំ ហើយក្រុមហ៊ុនក៏បានចាប់ផ្តើមពង្រីកទីផ្សារក្រៅប្រទេសផងដែរ បន្ទាប់ពីជោគជ័យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងប្រទេសចិន។
រថយន្តដើរដោយថាមពលអគ្គិសនី AITO គឺជារថយន្តអគ្គិសនី ដែលមិន ត្រឹមតែបំពាក់ដោយបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ថែមទាំងមានរូបរាងធំទូលាយផងដែរ។ រថយន្ត AITO មានមុខងារស្នូលចំនួនបួនគឺ៖ សុវត្ថិភាព និងភាព វៃឆ្លាត ជារថយន្តកូនកាត់ កៅអីដែលអាចបត់បែនបាន និងមុខងារឆ្លាតវៃ កម្រិតខ្ពស់។
មុខងារទាំងនេះគាំទ្រជម្រើសថាមពលច្រើនប្រភេទរួមមាន ថាមពលអគ្គិសនីទំនើប ថាមពលថ្ម និងជារថយន្តកូនកាត់ទំនើប។ នេះគឺជាដំណោះស្រាយតែមួយគត់នៅក្នុងឧស្សាហកម្មនេះ ដែលអាចប្រើ បានជាមួយ powertrains ចំនួន៣ ដែលផ្តល់ឱ្យអ្នកបើកបរនូវ បទ ពិសោធន៍ នៃការបើកបរ «រីករាយ ងាយស្រួល និងមានសុវត្ថិភាព»។
លក្ខណៈពិសេសនិងមុខងារផ្សេងទៀតរបស់រថយន្តរួមមាន៖ Intelligent Touring Chassis, Electric Steering, ប្រព័ន្ធហ្វ្រាំង សង្គ្រោះ បន្ទាន់, ប្រព័ន្ធបញ្ចៀសគ្រោះអាសន្ន, ប្រព័ន្ធជំនួយការបើកបរ, បំពាក់ Sensor ចំនួន ១២ ជុំវិញរថយន្ត, កាមេរ៉ាឆ្លាតវៃចំនួន១១ ដែលអាចមើលឃើញ ជុំវិញរថយន្ត, កាមេរ៉ាឆ្លាតវៃសម្រាប់ជំនួយអ្នកបើកបរ, កៅអីម៉ាស្សា កៅអី កម្តៅ និងត្រជាក់ចំនួន៤, បើក/បិទទ្វារដោយស្វ័យប្រវត្តិ (AUTO), កៅអីបត់ចុះ ឡើងស្វ័យ ប្រវត្តិ (កៅអីខាងស្តាំ ជួរខាងមុខ និងជួរកណ្តាលគឺពិសេសបំផុត),អេក្រង់ស្គ្រីនបញ្ជាធំទំហំ១០អិញ, មាន KTV, ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែចំនួន២កន្លែង។
+ លំអិតលក្ខណៈពិសេសៗនៃរថយន្តអគ្គិសនី AITO៖
១) AITO គឺជាផលិតផលដែលរួមគ្នាបង្កើត និងរចនាដោយ SERES Group និង Huawei វាបានក្លាយជាម៉ាករថយន្តប្រណីតដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិន។ មិនត្រឹមតែមានមុខងារជំនួយឆ្លាតវៃក្នុងការបើកបរ ក្នុងនោះបច្ចេកវិទ្យាក៏ទំនើបជាងម៉ូដែលផ្សេងទៀតនៃរថយន្តអគ្គិសនីចេញដំណាលគ្នានៅលើទីផ្សារ ដែលត្រូវបានផ្ទៀងផ្ទាត់យ៉ាងពេញលេញដោយទីផ្សារ និងទទួលស្គាល់ដោយអ្នកប្រើប្រាស់។
២) ការបើកបរឆ្លាតវៃ៖ រថយន្ត AITO ត្រូវបានបំពាក់ដោយប្រព័ន្ធបើកបរឆ្លាតវៃកម្រិតខ្ពស់ ដូចជាប្រព័ន្ធបើកបរឆ្លាតវៃកម្រិតខ្ពស់ ADS 3.0 ដែលអាចផ្តល់នូវមុខងារជំនួយការបើកបរដ៏ល្អឥតខ្ចោះក្នុងស្ថានភាពផ្សេងៗ។ M7 ស៊េរីថ្មីនេះ ដំណើរការបានល្អក្នុងការធ្វើតេស្ត AEB ហើយអាចបញ្ឈប់រថយន្តដោយជោគជ័យក្នុងល្បឿនលឿន ដើម្បីជៀសវាងការប៉ះទង្គិច។ លើសពីនេះ ស៊េរី M9 ត្រូវបានបំពាក់ដោយប្រព័ន្ធជំនួយការបើកបរឆ្លាតវៃកម្រិតខ្ពស់ HUAWEI ADS 2.0 ដែលអាចផ្តល់នូវបទពិសោធន៍បើកបរជំនួយដ៏ឆ្លាតវៃដ៏ល្អឥតខ្ចោះ។
៣) ប្រព័ន្ធទំនាក់ទំនងក្នុងយានជំនិះ៖ រថយន្ត AITO ត្រូវបានបំពាក់ដោយប្រព័ន្ធទំនាក់ទំនងក្នុងរថយន្តទំនើប ដែលអនុញ្ញាតឱ្យមានទំនាក់ទំនងយ៉ាងរលូនរវាងយានជំនិះ និងប្រព័ន្ធអីុនធឺណិត ក៏ដូចជាប្រព័ន្ធផ្សេងៗទៀត។ ការណ៍ នេះមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពនៃការបើកបរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមុខងារនាំផ្លូវ និងការកម្សាន្តកាន់តែប្រកបដោយប្រសិទ្ធភាព។
៤) បណ្តាញឆ្លាតវៃ៖ រថយន្ត AITO មានភ្ជាប់មកជាមួយនូវមុខងារបណ្តាញឆ្លាតវៃ ដូចជាជំនួយការសំឡេង ការកម្សាន្តតាមអីុនធឺណិត ការបញ្ជាពីចម្ងាយជាដើមធ្វើឱ្យការបើកបរកាន់តែរីករាយ និងផាសុកភាព។ រថយន្ត AITOស៊េរី M7 មានគាំទ្រមុខងារដូចជា អន្តរកម្មសំឡេងតាមអុីនធឺណិត ការនាំផ្លូវ និងការចាក់តន្ត្រី ។