(កំពង់ចាម)៖ លោក ហួត ហាក់ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទឹង់ត្រង់ ខេត្តកំពង់ចាម នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រគល់ចង្រ្កានសន្សំសំចៃថាមពលជូនប្រជាពលរដ្ឋចំនួន១១៧៧គ្រួសារ នៅឃុំទួលសំបួរ ស្រុកស្ទឹង់ត្រង់ ខេត្តកំពង់ចាម។
ពិធីនេះមានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម លោកប្រធានគណៈកម្មាធិការគណបក្សស្រុកបារាយណ៍ លោកអភិបាលស្រុកបារាយណ៍ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ លោកប្រធានបណ្ដាញសង្គមស៊ីវិលកម្ពុជា ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ២០០០នាក់ នៅបរិវេណវត្តឧត្បុលគិរី (ហៅវត្តទួលសំបួរ) ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕