(កំពត-តាកែវ)​៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងសហការី នៅរសៀល​ ថ្ងៃទី២ ខែកុម្ភៈ​ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះសួរសុខទុក្ខ​ និងពិនិត្យការដាំដាំដុះបន្លែសាលាដ​ ត្រប់​ ប៉េងប៉ោះ​ ស្ពៃក្រញ៉ាញ់​ ត្រសក់​ និងសណ្តែកគួរ​ជាដើម របស់បងប្អូនប្រជាកសិករចំនួន​ ១០គ្រួសារ​​ ដែល​ជាបណ្តុំអ្នកផលិត​បន្លែ​ នៅស្រុក​បន្ទាយមាស​ ខេត្ត​កំពត​។

​ជា​មួយ​គ្នា​នេះ​ដែរ​លោកបណ្ឌិត​ បានលើកទឹកចិត្ត​ និង​ជំរុញដល់បងប្អូនប្រជាកសិករ ឲ្យរៀបចំផែនការដាំដុះ​ឲ្យ​បានច្បាស់​លាស់​ និង​ខិតខំ​អនុវត្ត​តាមបច្ចេកទេសដាំណាំ​ ដើម្បីផ្គត់ផ្គង់ជូនប្រជាកសិករ​ ដែល​ជាអ្នកហូបដែលមានតម្រូវការបន្លែល្អ​ និង​មានសុវត្ថិភាពចំពោះសុខភាព​ ក្នុង​តំបន់​ និង​ផ្គត់ផ្គង់​ទីផ្សារ​ឲ្យ​បាន​ទៀងទាត់​។

បន្ទាប់មកទៀត នៅរសៀលថ្ងៃដដែលនោះ បណ្ឌិត កៅ ថាច និងសហការី បានបន្តអញ្ជើញចុះសួរសុខទុក្ខ​ និងត្រួតពិនិត្យការប្រើប្រាស់ឥណទាន​របស់លោក​ សាប់​ សារុន ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង​ និងមានស្រះចិញ្ចឹមចំនួន​ ២០ស្រះ​។

បច្ចុប្បន្នកសិដ្ឋានរបស់លោក សារុន អាចដាក់កូនបង្កងចិញ្ចឹមបានចំនួន​ ៣៨០​ ០០០កូន​ លើផ្ទៃដី​ ១០ហិកតា​ ដែលមានមូលដាន នៅភូមិ​ព្រៃដកពរ​ ឃុំ​សំបួរ​ ស្រុកទាំង​ ខេត្ត​តាកែវ​៕