(ស្ទឹងត្រែង)៖ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានបដិសេធចំពោះការផ្សាយព័ត៌មានមិនពិតករណីចោទទៅលើមន្រ្តីបរិស្ថានថាពុករលួយ និងបើកដៃឱ្យមានការកាប់ព្រៃឈើក្នុងតំបន់ព្រៃឡង់។
មន្ទីរបរិស្ថានបានពិនិត្យឃើញថាសេចក្ដីរាយការណ៍របស់ទំព័រហ្វេសប៊ុក RFA ផ្សាយខុសពិការពិត មានខ្លឹមសារបំផ្លើស ធ្វើឱ្យសាធារណជនមានការភាន់ច្រឡំចំពោះវិធានការច្បាប់ ដែលមន្រ្តី និងសមត្ថកិច្ចពាក់ព័ន្ធកំពុងខិតខំប្រឹងប្រែងអនុវត្តច្បាប់ ទប់ស្កាត់ និងប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ៕
ខាងក្រោមនេះជាលិខិតបដិសេធរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង៖