(រតនគិរី)៖ គណៈកម្មាធិការបក្សស្រុកវ៉ើនសៃបានប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាជូនសមាជិក សមាជិកាចំនួន១០៥នាក់(ស្រី១៤នាក់)ទូទាំងស្រុកវ៉ើនសៃ ក្រោមអធិបតីភាពលោក វ៉ាន់ សោភា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកវ៉ើនសៃ នាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់សេចក្តីជូនដំណឹងស្តីពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជារួចមក លោក វ៉ាន់ សោភា បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ មន្ត្រីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន និងសមាជិក សមាជិកាទាំងអស់ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈក្នុងរយៈពេលកន្លងមកនេះ។
លោកបានលើកឡើងថា អង្គសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា បានវាយតម្លៃចំពោះការកែទម្រង់ និងការពង្រីកអភិបាលកិច្ចស្របតាមអភិក្រម"ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។
លោក វ៉ាន់ សោភា បានផ្តាំផ្ញើដល់មន្ត្រីចុះមូលដ្ឋាន និងមន្ត្រីគណបក្សគ្រប់លំដាប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កម្លាំងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលាបទល្មើស ការប្រើប្រាស់គ្រឿងញៀន ការបន្តថែរក្សាសុខសន្តិភាព អនុវត្តភូមិ ឃុំ មានសុវត្ថិភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ៕