Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក សួង ម៉េងឡុង ត្រូវបានតែងតាំងជាប្រធានក្រុមអ្នកនាំពាក្យ ខណៈលោក ឯម ច័ន្ទមករា ជាអ្នកឆ្លងឆ្លើយគ្រប់បណ្តាញសារព័ត៌មាន

21-10-2016 17:12

(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញសេចក្ដីប្រកាស ស្ដីពីការកែសម្រួល ក្រុមការងារអ្នកនាំពាក្យរបស់ក្រសួង ដោយបានសម្រេចតែងតាំង លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហរិញ្ញវត្ថុ ជាប្រធានក្រុមការងារអ្នកនាំពាក្យ និងលោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ជាអ្នកឆ្លើយឆ្លងគ្រប់បណ្ដាសារព័ត៌មានទាំងអស់។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសង្គមកិច្ច ដែលអង្គភាព Fresh News ទទួលបាននៅរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បញ្ជាក់ថា ក្រុមការងារ ត្រូវតាមដានជាប្រចាំរាល់ព័ត៌មាន ​ទប់ស្កាត់រាល់ព័ត៌មាន និងមតិអវិជ្ជមានទាំងឡាយ ដែលប៉ះពាល់ដល់ វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងការងារមួយចំនួនទៀត។

សេចក្ដីប្រកាសរបស់ក្រសួងសង្គមកិច្ចមានខ្លឹមសារ ព័ត៌មានទាំងស្រុង៖