(កណ្តាល)៖ គណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ ក្រោមអធិបតីភាពលោក ចាន់ សុធី សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល លោកវេរជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល និងលោម ផាន់ ផល្លា សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្នាក់គណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល។

កិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥នេះ ក៏មានការចូលរួមពីលោក លោកស្រីអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ ប្រធាន អនុប្រធានក្រុមការងារចលនាតាមវិស័យ លោក យី យ៉េន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សខេត្ត ប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាប្រធានក្រុមការងារយុវជនស្រុកមុខកំពូល លោក អោង គឹមលាង អនុប្រធានប្រចាំការអចិន្ត្រៃយ៍គណបក្សស្រុក លោក លោកស្រីសមាជិកគណៈកម្មាធិការគណបក្សស្រុក ប្រធាន អនុប្រធានគណបក្សឃុំទាំង៧ មន្រ្តីគណបកុ្ស នាយកប៉ុស្តិ៍នគរបាលស្រុក និងប្រធាន អនុប្រធានសាខាបក្សភូមិ សរុបប្រមាណ ២៥០នាក់ នៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកមុខកំពូល៕