Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណបក្សប្រជាជនកម្ពុជា ចេញប្រកាសណែនាំឱ្យបង្កើតក្រុមការងារទំនាក់ទំនងថ្មី តាមកម្មវិធី CoolApp សម្រាប់គណៈកម្មាធិការគណបក្សក្រសួង-ស្ថាប័ននីមួយៗ (Video inside)

02-02-2025 14:57

(ភ្នំពេញ)៖ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានចេញលិខិតគោរពជូនប្រធានគណៈកម្មាធិការគណបក្សក្រសួង-ស្ថាប័ន ជាមួយនឹងកម្មវត្ថុណែនាំឱ្យបង្កើតក្រុមការងារទំនាក់ទំនងថ្មីតាមកម្មវិធី CoolApp សម្រាប់គណៈកម្មាធិការគណបក្សក្រសួង-ស្ថាប័ននីមួយៗ ជំនួសឱ្យការប្រើប្រាស់កម្មវិធី Telegram។

សូមជម្រាបថា នៅក្នុងមហាសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លើកទី៤៥ អាណត្តិទី៥ កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានកោតសរសើរចំពោះការប្រើប្រាស់ CoolApp និងថែមទាំងបានណែនាំដល់ស្ថាប័នចំណុះគណបក្ស សមាជិកគណបក្សទាំងអស់ សូមងាកមកប្រើប្រាស់កម្មវិធីទំនាក់ទំនង CoolApp នេះវិញ ដែលជាស្នាដៃបង្កើតដោយកូនខ្មែរ៕