(ភ្នំពេញ)៖ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម នៅទូទាំងប្រទេសកម្ពុជាបានកើតមានគ្រោះអគ្គិភ័យចំនួន២២ករណី កើនឡើង៩ករណី បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះបណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សចំនួន៣នាក់។

ក្រៅពីបណ្ដាលឱ្យមនុស្សស្លាប់៣នាក់នោះ គ្រោះអគ្គិភ័យនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាមឆ្នាំនេះ ក៏បានបណ្ដាលឱ្យឆេះផ្ទះចំនួន១១ខ្នង បន្ទប់៤ តូប៤ ខ្យុះ៩ ព្រៃ១៧ហិកតា ចម្ការស្វាយ១៥ហិកតា៕