(ភ្នំពេញ)៖ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម បានអន្តរាគមន៍បូមទឹកទៅជួយសង្គ្រោះស្រូវរដូវប្រាំង និងដំណាំរួមផ្សំ នៅខេត្តចំនួន ៩ ដោយបានបូមទឹកជួយសង្គ្រោះបានចំនួន ២,៨៦៣ហិកតា។
ខេត្តទាំង៩ ដែលបានអន្តរាគមន៍បូមទឹកជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ រួមមាន ទី១.ខេត្តកំពង់ធំ មានចំនួន ៤ទីតាំង ជួយសង្គ្រោះបានចំនួន ៧៩ហិកតា, ទី២. ខេត្តពព្រៃវែង មានចំនួន ៧ទីតាំង ជួយសង្គ្រោះបានចំនួន ១,១៧១ហិកតា, ទី៣. ខេត្តស្វាយរៀង មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៥០ហិកតា, ទី៤. ខេត្តកណ្ដាល មានចំនួន ១១ទីតាំង ជួយសង្គ្រោះបានចំនួន ៧២៥ហិកតា, ទី៥. ខេត្តក្រចេះ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៥ហិកតា, ទី៦.ខេត្តត្បូងឃ្មុំ មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ១៦០ហិកតា, ទី៧.ខេត្តកំពង់ចាម មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៦១ហិកតា, ទី៨. ខេត្តកំពត មានចំនួន ២ទីតាំង ជួយសង្គ្រោះបានចំនួន ៧០ហិកតា និងទី៩. ខេត្តសៀមរាប មានចំនួន ១ទីតាំង ជួយសង្គ្រោះបានចំនួន ៥៣២ហិកតា។
សូមបញ្ជាក់ថា បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គឺមានខេត្តចំនួន ១៣ ដែលមានស្រែប្រាំងជាង ៥.៥ម៉ឺនហិកតា បានប៉ះពាល់ខ្វះទឹកស្រោចស្រព៕