(ភ្នំពេញ)៖ ជាការទទួលខុសត្រូវ និងកោតសរសើរចំពោះបុរីឡេងណាវ៉ាត្រា គម្រោង 6A គិតត្រឹមថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបញ្ចប់ការសាងសង់ ១០០% មានចំនួន ២៧៨៤ផ្ទះហើយ។ បើផ្អែកតាមរបាយការណ៍បង្ហាញឲ្យដឹងពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លើបណ្ដាញសង្គមផ្លូវការ។
នៅថ្ងៃទី០១ ខែកុម្ភៈនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងក្រុមការងារបានចុះទៅពិនិត្យមើលនៅការដ្ឋានសាងសង់ផ្ទះ បុរីឡេងណាវ៉ាត្រា គម្រោង 6A ដោយផ្ទាល់។ ក្នុងឱកាសនោះ អ្នកឧកញ៉ាបានបង្ហាញនូវវឌ្ឍនភាពការសាងសង់ បុរី ឡេង ណាវ៉ាត្រា ដោយក្រុមការងារសាងសង់នៅតែបន្តយ៉ាងសកម្ម ដើម្បីពន្លឿនបញ្ចប់ការសាងសង់ជូនអតិថិជន។
អ្នកឧកញ៉ាបានឲ្យដឹងថា ត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ គម្រោងបុរី ឡេង ណាវ៉ាត្រា 6A បានសាងសង់បញ្ចប់ចំនួន ២ ៧៨៤ខ្នង់ផ្ទះហើយ។ ទន្ទឹមគ្នានោះ ផ្ទះដែលបានសាងរួចក៏បានប្រគល់ជូនអតិជនរួចរាល់ជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃផងដែរ។
សូមបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃ អ្នកឧកញ៉ា មិនដែលទៅណាឆ្ងាយពី គម្រោងឡើយ ត្បិតអីអ្នកឧកញ៉ាបាន ចាត់ទុកថា គម្រោង 6A ក៏ដូចជាគម្រោងផ្សេងទៀត គឺជា «អាយុជីវិតរបស់អ្នកឧកញ៉ា ក៏ដូចជាក្រុមហ៊ុនទាំងមូល»៕