(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាវិមានសន្តិភាព នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញប្រកាសផ្លូវការអំពីលទ្ធផលនៃកិច្ចប្រជុំនេះហើយ។
នៅព្រឹកថ្ងៃសុក្រនេះ គណៈរដ្មមន្រ្តីបានបើកកិច្ចប្រជុំមួយ ដោយពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣រួមមាន៖ទី១៖ សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។ ទី២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥ និងទី៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥ រួមទាំងបញ្ហាផ្សេងៗមួយចំនួនទៀត។
សេចក្តីពង្រាងច្បាប់ទាំងបីនេះ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័ត ដោយឥតមានកែប្រែ នៅក្នុងកិច្ចប្រជុំរយៈពេល១ព្រឹកប៉ុណ្ណោះ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ទីស្តីការគណៈរដ្ឋមន្រ្តី៖