(ភ្នំពេញ)៖ លោក ដូណាល់ ត្រាំ បានចូលកាន់តំណែងជាប្រធានាធិបតីទី៤៧ របស់អាមេរិកលើកទី២ នាថ្ងៃទី២០ ខែមករាកន្លងទៅ គិតមកដល់ពេលនេះគឺមានរយៈពេល២សប្ដាហ៍ហើយ ២សប្ដាហ៍មែនពិត តែយើងឃើញថា នៅត្រឹមតែមួយថ្ងៃដំបូងប៉ុណ្ណោះក្រឹត្យជាច្រើនត្រូវបានលោក ត្រាំ ចុះហត្ថលេខា ដោយនៅក្នុងនោះក៏មានដែរការដកអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស និងអង្គការសុខភាពពិភពលោកជាដើម។ ហើយជាពិសេសនោះគឺការដំឡើងពន្ធនាំចូលដោយរាប់បញ្ចូលទាំងទំនិញពីប្រទេសចិន និងសភាពអឺរ៉ុបដែរ។
ដូច្នេះតើពិភពលោកប្រែប្រួលអ្វីខ្លះក្រោយ លោក ដូណាល់ ត្រាំ ចូលកាន់តំណែងប្រធានាធិបតីអាមេរិក រយៈពេល២សប្តាហ៍មកនេះ?
ដើម្បីឆ្លើយតបនឹងប្រធានបទនេះ កម្មវិធី Fresh Talk យើងមានវាគ្មិន២រូប ដែលនឹងអញ្ជើញចូលរួមបកស្រាយ ដោយនៅក្នុងនោះរួមមាន៖
- លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា
- លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិ
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕