Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TripAdvisor: រាជធានីភ្នំពេញ ជាប់ជាទិសដៅពេញនិយមបំផុត ទាំង២៥ទីតាំងលើពិភពលោក សម្រាប់ឆ្នាំ២០២៥ (Video inside)

01-02-2025 11:50

(ភ្នំពេញ)៖ សូមបង្ហាញស្នាមញញឹម និងផ្តល់សុវត្ថិភាព ទៅកាន់ភ្ញៀវទេសចរបរទេស ព្រោះទីក្រុងភ្នំពេញ របស់កម្ពុជាយើង បានជាប់ជាទិសដៅពេញនិយមបំផុតទាំង ២៥ទីក្រុង នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៥។ នេះបើតាមប្រភពពី Tripadvisor និងដកស្រង់ដោយ SEA Infographics នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥។

រាជធានីភ្នំពេញ ដែលជាបេះដូងប្រទេសកម្ពុជា ក៏ធ្លាប់បានជាប់ក្នុងចំណាត់ថ្នាក់លេខ៩ នៃគោលដៅទេសចរណ៍ពេញនិយមទាំង១០ នៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ ផងដែរ ខណៈគេហទំព័រឌីជីថលទេសចរណ៍ ឈ្មោះថា Agoda បានផ្តល់ចំណាត់ថ្នាក់លេខ១ ដល់រាជធានីភ្នំពេញ គឺជាទិសដៅចូលឆ្នាំសកល ដែលមានតម្លៃសមរម្យបំផុតនៅអាស៉ី។

Tripadvisor's Travelers' Choice Awards Best of the Best 2025 បានឲ្យដឹងថា ទីតាំងទាំង ២៥ ខាងក្រោមនេះ គឺជាកន្លែងដែលត្រូវទៅទស្សនាជុំវិញពិភពលោក រួមមាន៖

១៖ ទីក្រុងអូសាកា របស់ជប៉ុន
២៖ ទីក្រុងកូឡាឡាំពួរ របស់ម៉ាឡេស៉ី
៣៖ ទីក្រុង Buenos Aires របស់អាហ្សង់ទីន
៤៖ ទីក្រុងម៉ាណាម៉ា របស់បារ៉ែន
៥៖ ទីក្រុងលីម៉ា របស់ពែរ៊ូ
៦៖ ទីក្រុង Medellin របស់គូឡុមប៊ី
៧៖ Auckland Central របស់ញូវស៉ីឡែនដ៍
៨៖ ក្យូតូ របស់ជប៉ុន
៩៖ ទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង
១០៖ Casablanca របស់ម៉ារ៉ុក
១១៖ កោះ Jeju របស់កូរ៉េខាងត្បូង
១២៖ ទីក្រុង Johannesburg របស់អាហ្វ្រិកខាងត្បូង
១៣៖ កោះ Luzon របស់ហ្វីលីពីន
១៤៖ ទីក្រុង Sharm El Sheikh របស់អេហ្ស៉ីប
១៥៖ ទីក្រុង Bogota របស់កូឡុមប៊ី
១៦៖ ទីក្រុងហុងកុង
១៧. ទីក្រុងភ្នំពេញ
១៨៖ ទីក្រុងហូជីមិញ របស់វៀតណាម
១៩៖ ទីក្រុងសិង្ហបុរី
២០៖ ទីក្រុង Doha របស់កាតារ
២១៖ តំបន់ Banff របស់កាណាដា
២២៖ ទីក្រុង Giza របស់អេហ្ស៉ីប
២៣៖ ទីក្រុង Santiago របស់ឈីលី
២៤៖ កោះម៉ាល់តា
២៥៖ ទីក្រុង ណៃរ៉ូប៊ី របស់កេនយ៉ា៕