(ក្រចេះ)៖ សមត្ថកិច្ចចម្រុះ រួមមានកម្លាំងអាវុធហត្ថស្រុកចិត្របុរី ដឹកនាំដោយ លោក អ៊ឹម ចិត្រា មេបញ្ជាការស្រុក សហការជាមួយសង្កាត់រដ្ឋបាល ព្រៃឈើកន្ទួត នគរបាលស្រុក និងយោធាស្រុក បានឃាត់រថយន្ដដឹកឈើប្រភេទជន្លង់ម្រេច១គ្រឿង នៅវេលាម៉ោង៩៖៣០នាទីព្រឹក ថ្ងៃ២១ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិច្រវ៉ា ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ។

បើតាមលោក អ៊ឹម ចិត្រា មេបញ្ជាការអាវុធហត្ថស្រុកចិត្របុរី បានឲ្យដឹងថា រថយន្ដដែលឃាត់បាននោះ គឺរថយន្ដម៉ាក់សាំងយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ2Q-0030 ដែលមានផ្ទុក ឈើជន្លង់ម្រេចខុសច្បាប់ចំនួន៩០ដើម មប្រុងយកទៅលក់នៅស្រុកស្នួល ជាប់ព្រំប្រទល់វៀតណាម។

លោកមេបញ្ជាការ បានបញ្ជាក់ថា ក្រោយឃាត់បាន រថយន្ដ និងឈើ ត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុក ដើម្បីចាត់បន្ដតាមនីតិវិធី៕