(ព្រះសីហនុ)៖ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាចម្បាំងកងទ័ពជើងទឹកប្រទេសកាណាដាចំនួន១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ កម្ពុជា-កាណាដា។
ក្នុងនោះក៏មានការប្រកួតកីឡាបាល់ទាត់ បាល់ទះជាមិត្តភាព។ បន្ថែមពីនេះ លោកវេជ្ជបណ្ឌិត និងគ្រូពេទ្យនឹងមកពិនិត្យមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៅមូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ផ្តោតលើជំនាញការុករកស្វែងរក និងសង្គ្រោះ។
នាវាឈ្មោះ HMCS OTTAWA - FFH 341 (Frigate. Helicopter), បណ្ដោយ 134.7 ម, ទទឹង ១៦.៥មជម្រៅទឹក ៧.៥ម, ទម្ងន់ផ្ទុក ៥១០០តោន, ល្បឿន ៣០ knots, និងឧទ្ធម្ភាគចក្រ CH-148 Cyclone ១គ្រឿង។ របាយការណ៍បានឱ្យដឹងថា នៅក្នុងនាវានេះមានមេបញ្ជាការ Adriano Lozer និងនាវិកចំនួន២៤៤នាក់៕