(ពោធិ៍សាត់)៖ ក្រោមការណែនាំជាប្រចាំពីលោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកកាំកុងត្រូល ក្រសួង ពាណិជ្ជកម្មនោះ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានបន្តយុទ្ធនាការចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ម្ហូបអាហារ នៅផ្សារភ្នំក្រវាញ ស្រុកភ្នំក្រវាញ និងហាងលក់ទំនិញបោះដុំ-លក់រាយជុំវិញ ផ្សារថ្មីពោធិ៍សាត់ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
មន្រ្តីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យរួចមក ជាលទ្ធផល ក្រុមមន្រ្តីបានធ្វើតេស្តបឋមលើផលិតផល ម្ហូបអាហាររមួយចំនួន តែពុំមានរកឃើញសារធាតុគីមី ហាមឃាត់ឡើយ។
ជាមួយគ្នានេះ ក្រុមមន្រ្តីកាំកុងត្រូល ក៏បានចែកផ្ទាំងរូបភាពអប់រំ ស្តីពីសុវត្ថិភាពម្ហូបអាហារដល់អាជីវករ និងប្រជាពលរដ្ឋ ព្រមទាំងបាន រឹបអូសផលិតផលខូចគុណភាព និងហួសកាលបច្ឆេទ ប្រើប្រាស់ចំនួនយកមករក្សាទុក នៅសាខាខេត្តដើម្បីដុតកម្ទេចចោលតាម នីតិវិធីច្បាប់។ នៅក្នុងឱកាសនោះក្រុមមន្រ្តី ក៏បានយកគំរូទឹកត្រី ផលិតផលមកពីវៀតណាម ចំនួន៤គំរូយកទៅវិភាគ នៅអគ្គនាយកដ្ឋានផងដែរ៕