(កណ្តាល)៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលខេត្តកំពង់ស្ពឺ ឃាត់ខ្លួនប្រគល់ឲ្យនគរបាលស្រុកអង្គស្នួល ក្រោយធ្វើប្រើល្បិចណាត់មិត្តភក្តិសង់លុយ៣០ដុល្លាររួចជិះយកម៉ូតូ និងទូរស័ព្ទពីមិត្តភក្តិបន្ថែមរួចហើយគេចខ្លួនបាត់តាំងពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល តែ កម្លាំងនគរបាលតាមចាប់បាននៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦នេះ។
មន្រ្តីនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ ឈ្មោះ ឌិន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ទីលនៅបច្ចុប្បន្ននៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ចំណែកឯជនរងគ្រោះ ឈ្មោះ រ៉េត ខាវី ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិកររស់នៅភូមិត្បែងមានជ័យ សង្កាត់ឪឡោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ចំណែកឯម៉ូតូដែលបានបាត់ម៉ាកហុងដាសេ១២៥ស៊េរីឆ្នាំ២០១១ពាក់ផ្លាកលេខភ្នំពេញ១AW.២០៥១។ នគរបាលបានបន្តថា កាលពីថ្ងៃទី១៧ខែតុលា ឆ្នាំ២០១៦ ជនរងគ្រោះបានទូរស័ព្ទទៅទារលុយជនសង្ស័យថ្លៃទិញទូរស័ព្ទជឿចំនួន៣០ដុល្លារ។ ពេលនោះជនសង្ស័យបានណាត់ជនរងគ្រោះ សងនៅមុខតេលាមួយកន្លែងក្នុងស្រុកអង្គស្នួល លុះបានជួបគ្នាជនសង្ស័យបានប្រើល្បិចថា យកលុយមិនបានរួចខ្ចីម៉ូតូទៅយកលុយនៅផ្ទះម្តាយ ពេលនោះជនរងគ្រោះខ្លាចចាញ់បោកជនសង្ស័យបានឲ្យប្អូនជីដូនមួយ ជូនជនសង្ស័យទៅយកលុយលុះពេលទៅដល់ជនសង្ស័យបានខ្ចីទូស័ព្ទ iPhone5 របស់ប្អូនជីដូនមួយជនរងគ្រោះខលឲ្យគេយកលុយមកឲ្យរួចឲ្យមួយភ្លែតជិះម៉ូតូចូលយកលុយ ក៏ជិះទៅបាត់យកទាំងម៉ូតូ និងទូរស័ព្ទមួយគ្រឿងបន្ថែមទៀតផងដែរ លុះដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ ទើបនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួនបានប្រគល់ឲ្យនគរបាលស្រុកអង្គស្នួលចាត់ការទៅតាមផ្លូវច្បាប់៕
នៅចំពោះមុខនគរបាលជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពដូចការចៅប្រកាន់របស់ជនរងគ្រោះ ពិតប្រាកដមែនដោយយកម៉ូតូទៅបញ្ចាំម្ដុំឃ្លាំងរំសេវ រាជធានីភ្នំពេញបានលុយចំនួន២៥០ដុល្លារ៕