(ប៉ៃលិន)៖ ក្នុងការចុះពិនិត្យកសិដ្ឋានចិញ្ចឹមឃ្មុំបែបធម្មជាតិនេះដែរឯកឧត្ដមគីច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានកោតសរសើរនិងលើកទឹកចិត្តអោយកសិករបន្តពង្រីកការចិញ្ចឹមនិងអំពាវនាវដល់ប្រជាពលរដ្ឋនាំគ្នាគាំទ្រផលិតផលខ្មែរព្រោះការបានទាំងសុខភាពនិងជួយដល់កសិករតាមជនបទផងដែរ។
ការចុះនេះនៅកសិដ្ឋានចិញ្ចឹមឃ្មុំបែបធម្មជាតិមួយកន្លែងដែលស្ថិននៅភូមិសួនអំពៅកើតសង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិន នាល្ងាចថ្ងៃទី៣០ខែមករាឆ្នាំ២០២៥នេះ។
ជាមួយគ្នានិងមុខរបរចិញ្ចឹមឃ្មុំបែបធម្មជាតិនេះ កសិករម្នាក់ឈ្មោះគ្រុយសារិទ្ធ រស់នៅភូមិសួនអំពៅកើតសង្កាត់ប៉ៃលិនក្រុងប៉ៃលិនខេត្តប៉ៃលិនបានរៀបរាប់អោយដឹងថា ការចិញ្ចឹមឃ្មុំនេះនៅដើមឆ្នាំ២០១៧ ស្ថិតនៅភូមិខាងលើនេះមានចំនួនតែ១០ធុងប៉ុណ្ណោះ តែបច្ចុប្បន្ននេះមានចំនួនរហូតទៅដល់១៣០ធុងឯណ្ណុះ និងអាចយកទឹកបានក្នុង១ឆ្នាំ១២តោនក្នុងតម្លៃលក់ដុំ៤ម៉ឺនរៀលក្នុង១លិត្រអាចផ្គត់ផ្គង់ទីផ្សារនិងជាទីពេញនិយមសំរាប់អតិឋិជន។
លោកបន្តថាការចិញ្ចឹមឃ្មុំបែបធម្មជាតិនេះលោកបានទៅរៀនបច្ចេកទេសពីប្រទេសវៀតណាមហើយក៍បន្តចាប់ផ្តើមចិញ្ចឹមនៅទីតាំងដីរបស់ខ្លួនដែលមានចម្ការតាង៉ែន។ហើយការចិញ្ចឹមឃ្មុំយកទឹកនេះដែរយើងត្រូវយល់ពីផ្កាឈើព្រៃឬផ្កានៅតាមចម្ការតាង៉ែនដូចជាចម្ការមានដើមតាង៉ែនផ្កាមាន៥០០ដើមអាចយកធុងឃ្មុំទីដាក់ចំនួន១៥ធុងទេបើលើសពីនេះវាមិនសូវសំបូរទឹក។
ចំពោះបញ្ហាប្រឈមមានខ្លះៗដែរដូចជាយកទៅដាក់នៅតាមចម្ការតាង៉ែនដែលមានផ្កាតែដល់ពេលខាងម្ចាស់ចម្ការបាញ់ថ្នាំកម្ចាត់សត្វល្អិតមិនបានប្រាប់នាំអោយវាពុលអស់កម្លាំងឬអាចងាប់ក៍មានហើយប្រភេទឃ្មុំនេះវាមានសត្រូវជាមួយដូចជាឱម៉ាល់ ស្រាំង អង្គ្រង ស្រមោចព្រោះវាខាំឃ្មុំធ្វើអោយឃ្មុំវិនាស។
ជាមួយនិងការចង់ពង្រីកការចិញ្ចឹកឃ្មុំនេះលោកក៍សូមអំពាវនាវអោយពលរដ្ឋគាំទ្រទឹកឃ្មុំបែបធម្មជាតិមានឈ្មោះថា(ទឹកឃ្មុំភ្នំខៀវប៉ៃលិន)ព្រោះមានគុណភាពខ្ពស់និងអនាម័យល្អមានការទទួលស្គាល់ពីគ្រប់ក្រសួងស្ថាប័នហើយម្យ៉ាងវិញទៀតទឹកឃ្មុំប្រភេទនេះគឺយកពីផ្កាឈើព្រៃធម្មជាតិសុទ្ធ ហើយនៅទឹកដីខេត្តប៉ៃលិននេះអំណោយផលផ្នែកធម្មជាតិគឺទឹកឃ្មុំសុទ្ធល្អមានគុណភាពអនាម័យនិងមានកំហាប់ខ្ពស់ថែមទៀតផង៕