(ភ្នំពេញ)៖ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០១៦ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាមជ្ឈមណ្ឌលសហប្រតិ្តបត្តការ កម្ពុជាជប៉ុន មានសន្និសីទសាកលវិទ្យាធិការកម្ពុជា-ជប៉ុនលើកទី១ ដែលផ្តួចផ្តើមនិងរៀបចំឡើង ដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យណាហ្គូយ៉ាប្រទេសជប៉ុន។
សន្និសីទនេះមានសាកលវិទ្យាល័យរបស់ជប៉ុនចំនួន ១២ ចូលរួម គឺ Nagoya University, Tohuku University, University of Tsukuba, Gifu University, Toyohashi University of Technology, Mie University, Kyoto University, Hiroshima University, Kyushu University, Nagasaki University, Sophia University, និង Waseda University។
ក្រុមប្រឹក្សាសាកលវិទ្យាធិការកម្ពុជា ដែលហៅកាត់ថា RCC បានជួយសម្របសម្រួល សន្និសីទ្ធនេះដោយ គៀងគសាកលវិទ្យាល័យ ក្នុងស្រុកចំនួន២០ ដែលមានសហប្រត្តិបត្តិការ ក្នុងវិស័យណាមួយជាមួយ សាកលវិទ្យាល័យផ្សេងៗរ បស់ជប៉ុនមកចូលរួមដើម្បីពិភាក្សា និងពង្រឹងកិច្ចសហប្រត្តិបត្តិការក្នុងវិស័យអប់រំ រវាងប្រទេសទាំងពីរឲ្យកាន់តែសម្បូរបែប ក្នុងពេលអនាគត។
សាកលវិទ្យាល័យក្នងស្រុកទាំង២០ មានសាកលវិទ្យាល័យរដ្ឋចំនួន១៦ និងឯកជន៤ ដែលជារួមមាន៖ 1.សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, 2.សាកលវិទ្យាល័យជាតិគ្រប់គ្រង 3.វិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជា, 4.សាកលវិទ្យាល័យនីតិសាស្ត្រនិងសេដ្ឋកិច្ច 5.សាកលវិទ្យាល័យ ភូមិន្ទកសិកម្ម 6.សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល 7.សាកលវិទ្យាល័យស្វាយរៀង 8.សាកលវិទ្យាល័យជា ស៊ីមកំចាយមារ 9.សាកលវិទ្យាល័យហេង សំរិនត្បូងឃ្មុំ 10.សាកលវិទ្យាល័យមានជ័យ 11.សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា 12.សាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ 13.សាកលវិទ្យាល័យមេគង្គកម្ពុជា 14.សាកលវិទ្យាល័យបាត់ដំបង 15.សាកលវិទ្យាល័យវិចិត្រសិល្បៈ 16.សាកល វិទ្យាល័យកម្ពុជា 17.វិទ្យាស្ថានអប់រំជាតិ 18.វិទ្យសា្ថនបច្ចេកវិទ្យាកំពង់ស្ពឺ 19.សាលាជាតិកសិកម្មព្រែកលៀប 20.សាកលវិទ្យាល័យ ក្រចេះ។
ចំណុចផ្តោចពិសេសនៃសន្និសីទមានបីធំៗ គឺ ការលើកកំពស់កិច្ចសហប្រត្តិបត្តិការ ការអប់រំនិងស្រាវជ្រាវ ពង្រឹងគុណភាពសាស្ត្រាចារ្យ នៅគ្រឹះស្ថានឧត្តមសិក្សា និងចុងក្រោយគឺការជួយនិស្សិត ក្នុងការរកការងារពេលបញ្ចប់ការសិក្សា។
លោក ជេត ជាលី សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថ្លែងថា នៅថ្ងៃបើកសន្និសីទ សាកលវិទ្យាធិការកម្ពុជា ជប៉ុន លើកទីមួយនេះថា ការធ្វើអន្តរជាតិតូបនីយកម្មកម្មវិធីអប់រំរបស់សាកល វិទ្យាល័យភូមិន្ទភ្នំពេញ គឺជាកំណែរទម្រង់អថិភាពមួយ ដែលលោកប្តេជ្ញាថា នឹងធ្វើអោយបានជោគជ័យ៕