(រតនគិរី)៖ ប្រជាពលរដ្ឋនៅក្នុងខេត្តរតនគិរីបានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ឲ្យដំណើរការកម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព។

ការថ្លែងអំណរគុណរបស់ប្រជាពលរដ្ឋខាងលើនេះ គឺនៅក្នុងឱកាសដែលបងប្អូនបានចូលរួមស្ដាប់ការផ្សព្វផ្សាយរបស់រដ្ឋបាលសង្កាត់បឹងកន្សែង ក្រុងបានលុង ស្តីពីសេចក្តីជូនដំណឹងរបស់ប្រាជរដ្ឋាភិបាលកម្ពុជាដាក់ឲ្យដំណើរការកម្មវិធីផ្ដល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នាថ្ងៃថ្ងៃទី៣០ ខែមករាឆ្នាំ ២០២៥។

ប្រជាពលរដ្ឋដែលចូលរួមស្តាប់នូវការផ្សព្វផ្សាយ និងពន្យល់បន្ថែមពីអាជ្ញាធរសង្កាត់បឹងកន្សែង នាឱកាសនេះបានសម្តែងនូវក្តីរំភើបរីករាយ និងគាំទ្រយ៉ាងក្លៀវក្លាចំពោះគម្រោងផ្តល់ដីនេះ ពីព្រោះថាអ្នកក្រីក្រពិតប្រាកដ មានឱកាសទទួលបានដីសម្រាប់បង្ករបង្កើនផលប្រកបដោយភាពកក់ក្តៅ និងបានគោរពថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានគិតគូរពីសុខទុកប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។

សូមបញ្ជាក់ថា កម្រោងកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាពនេះ ក្នុងគោលបំណងបង្កើនការពារនិងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាពសម្រាប់កូនចៅជំនាន់ក្រោយផងនិងបង្កើតប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋផងតាមរយៈការផ្គត់ផ្គង់ដីក្រោមទម្រង់សម្បទានសេដ្ឋកិច្ចសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋក្រីក្រ គ្មានទីលំនៅឋានដីកសិកម្មនិងការគាំទ្រគម្រោងអភិវឌ្ឍសហគមន៍។ ព្រមទាំងការពារនៅជិតទីតាំងផ្ដល់ដីប្រកបដោយចីរភាព។ហើយកម្មវិធីផ្ដល់ដីនេះនៅក្នុងតំបន់មួយចំនួនជូនដល់ប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដប្រកបដោយសមធម៌ដើម្បីរួមគ្នាកសាងសហគមន៍ក្នុងការប្រើប្រាស់អាស្រ័យផលនិងការពារព្រៃ និងដីរដ្ឋសម្រាប់ការអភិវឌ្ឍ។

នៅក្នុងសេចក្តីជូនដឹងបានលើកឡើងថា គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្ដល់ដីការពារព្រៃដើម្បីរួមគ្នាការអភិវឌ្ឍ ដោយចីរភាពនេះ បានសម្រេចអនុវត្តកម្មវិធីជំហានទីមួយដែលមានទីតាំងកម្មវិធីដល់ដីការពារព្រៃរួមគ្នាអភិវឌ្ឍដោយចីរភាពស្ថិតនៅចំណុច អូសែវ ភូមិហាងសារ៉ាត់ ឃុំសាឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង៕