(ភ្នំពេញ)៖ និសិ្សតសាកលវិទ្យាល័យ ធនធានមនុស្ស ជាង៨០០នាក់ សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមដោយចូលរួបឧបត្ថម្ភ គាំទ្រដោយ ក្រុមហ៊ុន អិន វី ស៊ី ខបភើរេសិន វីតាល់ នៅថ្ងៃសុក្រ ទី២១ខែ តុលា ឆ្នាំ២០១៦នេះ បានចូលរួមកម្មវិធីបរិច្ចាគឈាមដោយ ស្មគ្រ័ចិត្តក្រោមប្រធានបទ «យុវជន មនុស្សធម៌ និងក្តីសង្ឃឹម» នៅបរិវេណសាកលវិទ្យាល័យ ធនធានមនុស្ស ផ្ទាល់តែម្តងក្រោម វត្តមានរបស់លោកសាកលវិទ្យាធិការ ឯក មនោសែន ។

សាកលវិទ្យាល័យធានមនុស្ស គឺសាកលវិទ្យាល័យ ឈានមុខគេមួយ ដែលតែងតែទទួលបានចំនួន អ្នកចូលរួម ផ្តល់ឈាមឈាមច្រើន ជាងគេស្ទើរតែរាងរាល់ឆ្នាំ។ ឆ្នាំនេះក៏ដូចគ្នា កម្មវិធីផ្តល់ឈាមលើកនេះ គឺរំពឹងថា នឹងទទួលបានផ្លោកឈាមសប្បុរសយ៉ាងតិចណាស់ ៣៥០ប្លោក ដើម្បីបំពេញបន្ថែមនូវរាល់កង្វះខាត ឈាមក្នុងស្តុកបម្រុងទូទាំងប្រទេស។

គោលបំណងនៅការរៀបចំកម្មវិធីនេះឡើង គឺដើម្បីលើកកម្ពស់ដល់ការចូលរួមរបស់និស្សិត ឲ្យបានចូលរួមជា មួយ សកម្មភាពមនុស្សធម៌ ក្នុងសង្គមតាមការបរិច្ចាគឈាម ក៏ជាការគាំទ្រផងដែរ ដល់យុទ្ធនាការរបស់មជ្ឈ មណ្ឌលជាតិ ផ្តល់ឈាមដែលតែងតែយកចិត្តទុកដាក់ ក្នុងការលប់បំបាត់ ការស្លាប់របស់ប្រជាជនកម្ពុជា ដោយកង្វះឈាម។

កម្មវិធីបរិច្ចាគឈាមនេះ អាចប្រារព្ធទៅបានយ៉ាងអធិកអធមដោយសារ តែមានការឧបត្ថម្ភជ្រោមជ្រែង យ៉ាងពេញទំហឹងពីជាពិសេសគឺ ក្រុមហ៊ុនទឹកពិសា វីតាល់ ដែល ជានិច្ចជាកាល តែងតែគាំទ្រដល់ សកម្មភាព មនុស្សធម៌នានាក្នុងសង្គម។ ដើម្បីលើកទឹកចិត្តដល់និស្សិត ដែលបានផ្តល់ឈាមទាំងឡាយ វីតាល់បានឧបត្ថម្ភ ទឹកវីតាល់ម្នាក់១យួរបន្ថែមលើកការឧបត្ថម្ភទឹកប្រើប្រាស់ក្នុងកម្មវិធីទាំងមួល។

លោកអ៊ុ វណ្ណៈ តំណាងក្រុមហ៊ុនទឹកពិសា វីតាល់ ក៏បានកើនសរសើរ ដល់ថ្នាក់ដឹកនាំរបស់សាកល វិទ្យាល័យ ធនធានមនុស្សដែលតែងតែ យកចិត្តទុកដាក់ចំពោះកម្មវិធីសប្បុរសធម៌ ជាពិសេសកម្មវិធីបរិច្ចាគឈាមដោយស្មគ្រ័ចិត្តនេះ ដែលនេះគឺជាកម្លាំងជម្រុញទឹកចិត្តដ៏មុតមាំ សម្រាប់សកលវិទ្យាល័យឯកជន ក៏ដូចជាសារធាណជនដទៃទៀតក្នុងការធ្វើយុទ្ធការនេះកាន់តែច្រើនទូទាំងប្រទេស។

លោក ឯក នមោសែន សកលវិទ្យាធិការ នៃសកលវិទ្យាល័យធនធានមនុស្ស ក៏បានសម្តែង នូវការស្វាគន៍យ៉ាងកក់ក្តៅចំពោះមជ្ឈមណ្ឌល ជាតិផ្តល់ឈាម ក៏ដូចជាក្រុមហ៊ុន វីតាល់ដែលបានចូលរួមចំណែក ក្នុងការរៀបចំកម្មវិធីសប្បុរសនេះឡើងម្តងទៀត ក្នុងបរិវេណសាកល វិទ្យាល័យធមធានមនុស្ស ហើយលោក ក៏បានអបអរ សាទរ ដល់ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លា របស់និស្សិតកសិកម្មទាំងឡាយ ដែលប្អូនៗ មានសណ្តានចិត្តសប្បុរស ក្នុងការបរិច្ចាគឈាម លោកថាទង្វើរបានបង្ហាញយ៉ាងច្បាស់ នូវឆន្ទៈសាមគ្គីភាពរបស់យុវជនខ្មែរជំនាន់ថ្មី។ លោកសាកលវិទ្យាធិការ ក៏បានថ្លែងអំណរគុណផងដែរ ចំពោះក្រុមហ៊ុនទឹកពិសាវីតាល់ ដែលតែងតែចូល រួមឧបត្ថម្ភក្នុងកម្មវិធីមនុស្សធម៌ នានាជាពិសេសកម្មវិធីបរិច្ចាគឈាមនៅសាលាធនធានមនុស្ស ដែល វីតាល់តែងតែ មានវត្តមានជាច្រើនឆ្នាំរួចមកហើយ។

លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធាន មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា សម្រាប់៩ខែ ឆ្នាំ២០១៦នេះ តម្រូវការឈាម មានការកើនឡើង សម្រាប់រាជធានីភ្នំពេញ ក្នុងមួយថ្ងៃតម្រូវការ១៥០ប្លោក  និង ទូទាំងប្រទេសជិត២០០ប្លោកឯណោះ។ តម្រូវការឈាម នេះវាមានការកើន ដោយសារមន្ទីរពេទ្យ ក៏មានការ បង្កើនគ្រែកាន់តែច្រើន និងមានអ្នកជំងឺមកព្យាបាលទៅតាមជំនាញផ្សេងៗកាន់តែច្រើន ដែរនៅឆ្នាំបន្តបន្ទាប់ ។

លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធាន មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានថ្នែងអំណរគុណ ដល់និស្សិតជាតិ ធនធានមនុស្សដែលតែងតែ ខ្នះខ្នែង និងស្វាគមន៍ចំពោះយុទ្ធនាការ បរិច្ចាគឈាមនេះ និងសូមអំពាវនាវយុវជន គ្រប់រាជធានី ខេត្ត ក្រសួង មន្ទីរ ស្ថាប័នរដ្ឋ និងក្រុមហ៊ុន ឯកជន មេត្តាចូលរួមធ្វើចលនាធ្វើម៉េច ឲ្យមានការលើកទឹកចិត្តក្នុងការបរិច្ចាគឈាម។

គួរបញ្ជាក់ផងដែរថា ក្នុងពេលថ្មីៗនេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលនាំដោយលោកប្រធានវេជ្ជបណ្ឌិត ហុក គឹមចេង បានធ្វើឲ្យកម្មវិធី ផ្តល់ឈាម មានសកម្មភាពយ៉ាងសកម្មដោយមានការ ចូលរួមពីប្រជាពលរដ្ឋទូទៅ គ្រប់ស្រទាប់ដូចជា សិស្សនិសិត្ស នាយទាហាន មន្ត្រីរាជការតាមក្រសួង និងរួមទាំងបុគ្គលិកវិស័យ ឯកជននានា ផងដែរ។ ដែលទង្វើរនេះមិនត្រឹមតែអាចបង្កើនចំនួន ស្តុកឈាមដើម្បី ជួយសង្គ្រោះជីវិតប៉ុណ្ណោះទេ ក៏ជាយុទ្ធ នាការ ផ្សព្វផ្សាយដើម្បីជាការ យល់ដឹងយ៉ាងប្រសើរពីការបរិច្ចាគឈាម ដោយសុវត្ថិភាពដល់ ពលរដ្ឋខ្មែរ ទូទៅផងដែរ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនទឹកពិសាវីតាល់ សន្យាថានឹងបន្តគាំទ្រ និងឧត្ថម្ភដល់កម្មវិធីបរិច្ចាគឈាម និងសកម្មភាព មនុស្សធម៌សង្គមផ្សេងៗ ទៀត ដើម្បីជាសក្ខីភាពនៃការចូលរួមរបស់អតិថិជនវីតាល់ក្នុងមូលនិធិ ២៥៛ ពីការលក់ទឹកមួយដប៕