(ភ្នំពេញ)៖ តាមរយៈវីដេអូប្រមាណ២ម៉ោង នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ម្សិលមិញ លោក ហ៊ុន វណ្ណៈ អតីតសកម្មជនគណបក្សប្រឆាំង បានពន្យល់អំពីនយោបាយ និងមូលហេតុដែលលោកចាកចេញពីគណបក្សប្រឆាំង ហើយចូលរួមជាមួយគណបក្សដឹកនាំរាជរដ្ឋាភិបាល។
អតីតសកម្មជនក្រុមប្រឆាំងរូបនេះ បានឆ្លើយតបចំពោះវិទ្យុអាស៊ីសេរី ដែលបានផ្សព្វផ្សាយចោទប្រកាន់ចំពោះរូបលោកពាក់ព័ន្ធនឹងការអូសទាញក្រុមប្រឆាំងឱ្យចូលរួមជាមួយគណបក្សប្រជាជនកម្ពុជានិងបានចោទប្រកាន់ថា ការចូលរួមជាមួយគណបក្សប្រជាជននេះ នឹងធ្វើឱ្យសមាជិកក្រុមប្រឆាំងដែលចុះចូលបាត់បង់តម្លៃជាដើម។
សូមទស្សនាវីដេអូលោក ហ៊ុន វណ្ណៈ ទាំងស្រុងដូចតទៅ៖