(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia កំពុងជ្រើសរើសនិស្សិតទើបបញ្ចប់ថ្នាក់បរិញ្ញាបត្រថ្មីៗ ចូលរៀនវគ្គបណ្តុះបណ្តលជំនាញផ្នែកលក់អាជីព ដោយផ្តល់ប្រាក់ឧបត្ថម្ភក្នុងពេលសិក្សារយៈពេលបីខែ និងទទួលបានការងារ បន្ទាប់ពីបញ្ចប់វគ្គសិក្សាដោយជោគជ័យ។

ក្រុមហ៊ុន RMA Cambodia បានបង្កើត RMAC Academyដើម្បីផ្តល់វគ្គបណ្ដុះបណ្ដាលមួយដោយឥតគិតថ្លៃ សម្រាប់ផ្តល់ឱកាសដល់និស្សិត គ្រប់ជំនាញទាំងអស់ ដែលទើបបញ្ចប់ថា្នក់បរិញ្ញាប័ត្រថ្មីៗ ទទួលបានជំនាញ និងបទពិសោធន៏ជាក់ស្ដែង ជាពិសេស នឹងក្លាយជាបុគ្គលិករបស់ក្រុមហ៊ុនផងដែរ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះដោយជោគជ័យ។

RMA Cambodia បង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងដើម្បីជួយជម្រុញ និងលើកទឹកចិត្តដល់និសិ្សតឲ្យចេះហាត់ពត់ និងបត់បែនខ្លួនឯង ទៅតាមស្ថានការក្នុងការងារ ដែលវាខុសស្រឡាស់ពី ការសិក្សានៅក្នុងសាលា។ វគ្គបណ្ដុះបណ្ដាលនេះ នឹងជម្រុញឲ្យសិក្ខាកាម រិះរកគំនិតចៃប្រឌិតថ្មីៗ សម្រាប់ដោះស្រាយបញ្ហានានា និងមានទំនួលខុសត្រូវខ្ពស់ ទៅនឹងការងាររបស់ពួកគេ ពិសេសជាងនេះទៅទៀត វាជាផ្នែកមួយដើម្បីជួយអភិវឌ្ឍន៍​ធនធានមនុស្សនៅប្រទេសកម្ពុជាឲ្យកាន់តែប្រសើរ និងជួយផ្ដល់ការងារដល់និស្សិតកម្ពុជាជាច្រើននាក់ទៀតផង ស្របទៅតាមឆន្ទៈ របស់ក្រុមហ៊ុន។

វគ្គបណ្ដុះបណ្ដាលនេះ គឺមានរយៈពេល ៣ ទៅ៦ខែ ដែលនិស្សិតនឹងទទួលបានការបង្ហាត់បង្រៀន ពីទ្រឹស្ដី និងវិធីសាស្ដ្រល្អៗទៅលើផ្នែកលក់ ហើយនឹងចុះហ្វឹកហាត់ការងារ ដោយផ្ទាល់ទៅតាមសាខាណាមួយចំនួន ដែលក្រុមហ៊ុនបានចាត់តាំង។

ក្រុមហ៊ុន ក៏មានផ្ដល់ជូនប្រាក់លើកទឹកចិត្តដល់គ្រប់សិក្ខាកាម ក្នុងអំឡុងពេលហ្វឹកហាត់ ហើយនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនផងដែរ។ ក្រោយពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ ពួកគេនឹងត្រូវបានវាយតម្លៃឲ្យក្លាយទៅជាបុគ្គលិកទីប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុន  RMA Cambodia ។

គួររំលឹកផងដែរ ក្រុមហ៊ុន RMA Cambodia ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩២ និងមានបុគ្គលិកកំពុងបម្រើការជាង ២០០០នាក់ នៅក្នុងប្រទេស ហើយក្រុមហ៊ុន ទទួលសិទ្ធិនាំចូល និងចែកចាយផលិតផលិត និងសេវាកម្មម៉ាកល្បីៗជាច្រើនមកប្រទេសកម្ពុជា ដូចជា៖ ផ្នែករថយន្ដ ផ្នែកហេដ្ឋារចនាសម័្ពន្ធ ផ្នែកចំណីអាហារ ផ្នែកសេវាកម្មជួលរថយន្ដ ផ្នែកផលិតផលចម្រុះ និងផ្នែកសេវាកម្មហិរញ្ញប្បទាន។

ដំណើរការនៃការជ្រើសរើសសិក្ខាកាម៖

ដំណាក់ទី ០១៖ គ្រប់និស្សិតទាំងអស់ត្រូវបំពេញពាក្យស្នើរសុំចូលវគ្គបណ្ដុះបណ្ដាល ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបសង្ខេបទៅកាន់ Email: [email protected]

ដំណាក់កាលទី២៖ និស្សិតទាំងអស់ តម្រូវឲ្យធ្វើតេស្ដសមត្ថភាពទៅលើភាសាអង់គ្គេស និងអាប្បកិរិយា។

ដំណាក់កាលទី៣៖ សម្រាប់និស្សិតដែលគាត់ជាប់នៅក្នុងបញ្ជីសង្ខេប នឹងត្រូវបានធ្វើការណាត់សម្ភាសន៍។
 
ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់ សូមចូលទៅកាន់ Link ៖ http://www.cambodia.rmagroup.net/careers/rma-cambodia-academy/

ឫទូរស័ព្ទមកលេខៈ 017 222 572

ដើម្បីទាញយកពាក្យស្នើរសុំចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ សួមចូលទៅកាន់ Link:
https://drive.google.com/file/d/0B1t0Ol1yzRKXSzVUYk1nTnMwVEU/view