(កំពត)៖ តុលាការខេត្ដកំពត បានចេញចេញដីកាឃុំខ្លួនក្មេងទំនេីងចំនួន១១នាក់ដាក់ពន្ធនាគារ ក្រោយពីពួកគេត្រូវបានកម្លាំងនគរបាលបង្ក្រាបបាន នៅពេលដេញវៃគ្នាយ៉ាងអាណាធិបតេយ្យ នៅចំណុចរង្វង់មូលធូរេន ក្រុងកំពត ខេត្ដកំពត។
យោងតាមដីការបស់បង្គាប់ឲ្យឃុំខ្លួនរបស់ចៅក្រមសាលាខេត្ដកំពត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្មេងទំនេីងទាំង១១នេះ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចតេនា (ទៅវិញទៅមក)។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានបញ្ជាក់ថា ក្មេងទំនេីងទាំង១១នាក់នេះ ត្រូវបានកម្លាំងនគរបាលរបស់លោកបង្ក្រាបបាន កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ពេលដេញវៃគ្នាយ៉ាងអាណាធិបតេយ្យ នៅរង្វង់មូលធូរេន ក្រុងកំពត៕