(បន្ទាយមានជ័យ)៖ អគ្គីភ័យបានឆាបឆេះផ្ទះលក់អីវ៉ាន់នៅផ្សារត្រី (ផ្សារអគ្គ) អស់ចំនួន៤ល្វែង និង២ជាន់ស្មើ៧បន្ទប់ បណ្តាលឱ្យខូចខាតអស់សម្ភារមួយចំនួនធំក្នុងយប់រំលងអាធ្រាតឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កងកម្លាំងអន្តរាគមន៍បានឱ្យដឹងថា អគ្គីភ័យឆាបឆេះ (ផ្ទះ) តូបនៅផ្សារត្រីដែលជាប់ខាងជើង និងផ្សារអគ្គទាំងកណ្តាលយប់រំលងអាធ្រាតត្រូវបានកម្លាំងចុះជួយអន្តរាគមន៍ជាច្រើននាក់ និងរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង បានជួយអន្តរាគមន៍ពន្លត់រយៈពេលជិត១ម៉ោងទើបគ្រប់គ្រងស្ថានការបានទាំងស្រុងតែអគ្គីភ័យបានឆាបឆេះអស់ផ្ទះចំនួន៤ល្វែង មាន២ជាន់ស្មើ៧តូប។
កម្លាំងអន្តរាគមន៍បានបញ្ជាក់ថា នៅពេលដែលអគ្គីភ័យឆាបឆេះ គឺឆេះចេញពីតូបលក់អីវ៉ាន់គ្រឿងទេសបង្កឱ្យមានការឆាបឆេះឡើងរាលដាលឆេះតូបជុំវិញអស់ចំនួន៤ល្វែង ២ជាន់ស្មើ៧បន្ទប់ មាន១៖ តូបសំអាងការសាឡន, ២៖ តូបលក់គ្រឿងទេស, ៣៖ តូបលក់កាបូបជជុះ ៤៖ តូបលក់អីវ៉ាន់ចាប់ហួយដែលអគ្គីភ័យឆាបឆេះសម្ភារៈនិងទំនិញអស់ទាំងស្រុង។
កម្លាំងអន្តរាគមន៍បានបញ្ជាក់ថា ចុះអន្តរាគមន៍ឃើញមានវត្តមានលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងអន្តរាគមន៍ជាច្រើននាក់មានកម្លាំងនគរបាល និងនគរបាលការពារព្រំដែនគោកមានអង្គភាព៩១១ និងកងរាជអាវុធហត្ថ យោធាតំបន់ប្រតិបត្តិការសឹករងក្រុងដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង៕