(ភ្នំពេញ)៖ ទោះបីជាមិនទាន់ចូលដល់ឆ្នាំ២០១៧ក្តី ក៏ប៉ុន្តែសម្រាប់វិស័យយានយន្តឯណោះវិញ, ក្រុមហ៊ុន អិន.ស៊ី.អិច ហុងដា បានសម្រេចបង្ហាញវត្តមាន ម៉ូតូហុងដា DREAM ស៊េរីថ្មីរបស់ខ្លួន ដែលជាម៉ូឌែលឆ្នាំ២០១៧ នៅលើទីផ្សារកម្ពុជាហើយ បន្ទាប់ពីដាក់សម្ពោធនៅសណ្ឋាគារសុខា កាលពីម្សិលមិញ។
ហុងដាឌ្រឹម ២០១៧ថ្មីនេះនឹងនាំមកនូវលក្ខណៈពិសេសជាច្រើនដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់អតិថិជនដែលទន្ទឹង រង់ចាំជាយូមកហើយ ជាមួយនឹងរចនាទំនើបចុងក្រោយ ម៉ូតូស៊េរីថ្មីនេះមានភ្លើងចង្កៀង ក្រោយរចនាម៉ូដ ស័ក្ដិសមឥតខ្ចោះ កុងតាក់ភ្លើង ដែលធានា សុវត្តិភាព និងផ្ដល់ទំនុកចិត្តខ្ពស់ ផ្ទៃកុងទ័រទំនើបទាន់សម័យ និងកុងតាក់ បព្ឆោះងាយស្រួលប្រើ ដែលទាំងនេះបង្ហាញពី សករាជថ្មី នៃបច្ចេកវិទ្យាទំនើបឈានមុខគេ។
ម៉ូដែល២០១៧ នេះត្រូវបានរចនាឡើងប្រៀបបាននឹងតារារះថ្មី ដោយមាន ស្លាក.កពណ៌ក្រហមថ្មី តែមរចនាបែប 3D ផុសលេចធ្លោរស់រវើក ចែងចាំប្រៀបដូចកញ្ចុំ Galaxy និងនាំមកនូវភាពទាន់សម័យជាមួយពណ៌ថ្មីមួយទៀតគឺ ពណ៌មាស ដែលយើងឲ្យឈ្មោះថា «Golden Moon» ដែលស្ថិតនៅក្នុងចំនួនផលិតកម្មមានកំណត់។ បន្ថែមលើលក្ខណៈសម្បត្តិ ថ្មីពិសេសៗខាងលើ ហុងដាឌ្រីមស៊េរីថ្មីឆ្នាំ២០១៧ នៅមានគុណប្រយោជន៍ជាច្រើនទៀតដែលនាំមកនូវផាសុខភាព និងភាពងាយស្រួលសម្រាប់ការធ្វើដំណើរដូចជា ម៉ាស៊ីនខ្លាំង ការសន្សំសំចៃសាំង និងភាពជាប់ធន់លើគ្រប់ស្ថានភាព ផ្លូវដែលធ្វើឲ្យ ហុងដាឌ្រឹមក្លាយជាម៉ូតូដែលមាន ប្រជាប្រិយភាពខ្ពស់ជាងគេបំផុត នៅលើទីផ្សារ និងបន្តរក្សាកេរ្តិ៍ឈ្មោះ របស់ខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។
សូមជម្រាបថា ហុងដាឌ្រឹមស៊េរីថ្មីឆ្នាំ២០១៧ បានបង្ហាញខ្លួនលើទីផ្សារ ចាប់ពីថ្ងៃ២១ ខែតុលា ឆ្នាំ២០១៦ តទៅនៅហាងលក់ម៉ូតូ ហុងដាទូទាំងប្រទេស ដែលមានជម្រើស៣ព័ណ៌ក្នុងសម្រាប់ឆ្នាំនេះរួមមាន៖ ពណ៌ខ្មៅ ពណ៌មាស និងពណ៌ក្រហម៕