(ព្រះវិហារ)៖ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ បានចេញសេចក្តីអំពាវនាវចំនួន១០ចំណុច ស្តីពីការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន-វៀតណាម ចាប់ពីថ្ងៃទី២៩-៣១ ខែមករា ឆ្នាំ២០២៥។

សេចក្តីអំពាវនាវរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លុវគោកខេត្តព្រះវិហារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា នាឱកាសបុណ្យចូលឆ្នាំ ចិន-វៀតណាម ខាងមុខនេះ យានយន្តធ្វើចរាចរណ៍នៅលើដងផ្លុវសាធារណៈ នឹងមានការកើនឡើងខុសប្រក្រតី ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗកើតឡើងជាយថាហេតុ ដូច្នេះសូមអំពាវនាវដល់សាធារណជនដែល ជាអ្នកប្រើប្រាស់ ផ្លូវទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ និងចូលរួមអនុវត្តវិធានការទាំង ១០ចំណុចនេះឱ្យបានខ្ចប់ខ្ជួន៕

ខាងក្រោមនេះ ជាសេចក្តីអំពាវនាវរបស់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តព្រះវិហារ៖