(ភ្នំពេញ)៖ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធាន អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នៅព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បាននាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៤៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងទំពុន ក្នុងមូលដ្ឋានខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ឌី រ័ត្នខេមរុណ បានឲ្យដឹងថា អំណោយដែលនាំយកមកចែកជូននាពេលនេះ ក្នុង១គ្រួសារៗ ទទួលបាន. អង្ករ៣០គីឡូក្រាម, ទឹកត្រី១យួរ, ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ, ស្ករស១គីឡូក្រាម, ទឹកដោះគោ២កំប៉ុង, មីយើង១កេស,ទឹកសុទ្ធ១យួរ ឃីត១ឈុត (មុង ភួយ ក្រមា) និងថវិកា២០ម៉ឺនរៀលផងដែរ។
លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បាននាំមកនូវការផ្តាំផ្ញើ ដោយក្តីនឹករលឹកជាខ្លាំងពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅកាន់បងប្អូនប្រជាពលរដ្ឋ ដែលសម្តេចតែងតែដាស់តឿនដល់មន្ត្រីក្រោមឱវាទ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ខ្ពស់ និងគិតគូរដល់មនុស្សចាស់ជរា អ្នកដែលជួបការលំបាក និងអ្នកដែលមានការខ្វះខាត ជាពិសេសប្រជាពលរដ្ឋទីទ័លក្រ ក្នុងមូលដ្ឋាន ដោយមិនត្រូវមើលរំលងឡើយ។
ក្នុងឱកាសនោះ លោកអភិបាលរង ក៏បានធ្វើការផ្តាំផ្ញើបងប្អូនប្រជាពលរដ្ឋ រស់នៅប្រកបដោយអនាម័យ និងថែរក្សាសុខភាពឱ្យបានល្អ ពោលគឺត្រូវរស់នៅស្អាត ហូបស្អាតជានិច្ច ដើម្បីបញ្ចៀសនូវជម្ងឺដង្កាត់ផ្សេងៗ កុំឱ្យមកបៀតបៀនខ្លួនប្រាណយើងបាន។
ជាមួយគ្នានេះ លោកប្រធាន បានជំរុញដល់អាជ្ញាធរសង្កាត់ អោយចុះ ពិនិត្យមើលពីបញ្ហាជីវភាពរបស់ប្រជាជន បើសិនឃើញបងប្អូន ប្រជាជនជួបនូវបញ្ហា ខ្វះខាតនូវជីវភាពប្រចាំថ្ងៃ ត្រូវរាយការណ៍មកដល់ អាជ្ញាធរខណ្ឌ ដើម្បីនាំអំណោយជូនពួកគាត់ទុកដោះស្រាយ ជីវភាពប្រចាំថ្ងៃ ដោយមិនត្រូវទុកអោយ ពួកគាត់ដាច់ស្បៀងអាហារ ដោយយើងមិនបាបដឹង ឬមិនលឺនោះទេ។
ជាចុងក្រោយលោកអភិបាល បានក្រើនរំលឹកដលើបងប្អូនប្រជាពលរដ្ឋ នាំគ្នាអញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីមានសិទ្ឋិក្នុងការ បោះឆ្នោត ជ្រើសនូវអ្នកដឹកនាំដែលតែងគិតគូរដល់ រូមសុខរូមទុក្ខ គ្រប់ដង្ហើមចេញចូល ជាមួយបងប្អូនជានិច្ច៕