(កណ្ដាល)៖ អាវុធហត្ថក្រុងសំពៅពូន ចាប់ជនល្មើស២នាក់ រីឯអាវុធហត្ថស្រុកខ្សាច់កណ្ដាល ចាប់បាន៣នាក់ ដែលសុទ្ធតែពាក់ព័ន្ធនឹងករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ការចាប់ខ្លួនជាបន្តបន្ទាប់នេះ បានធ្វើឡើងដូចភ្លៀងរលឹម ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គម និងបោសសំអាតរាល់បទល្មើសទាំងឡាយនៅក្នុងខេត្តកណ្ដាល។
បើតាមបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែ មករា ឆ្នាំ ២០២៥នេះ, ជនសង្ស័យទាំង៥នាក់នាក់ ត្រូវបានបញ្ជូនទៅឃុំឃាំងនៅពន្ធនាគារខេត្តកណ្ដាលរួចរាល់ហើយ។
*ករណីទី១៖ ចាប់បានជនសង្ស័យ២នាក់ ធ្វើឡើងកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។
*ករណីទី២៖ ចាប់ជនសង្ស័យ៣នាក់ ធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕